​លោក ស៊ី ជីងពីង បានផ្ញើសារអបអរសាទរ ដល់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន

//s9.kh1.co/62/6296ed694c609daec00f4cee7c94f048e0179631.jpeg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

មេដឹកនាំចិនបានមានប្រសាសន៍ថា វាជាផលប្រយោជន៍របស់ប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងប្រកបដោយស្ថេរភាព និងការអភិវឌ្ឍន៍

បរទេស៖ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ប្រធានាធិបតីចិន លោក ស៊ី ជីងពីង បានផ្ញើលិខិតអបអរសាទរដល់លោក ចូ បៃដិន អំពីជ័យជម្នះរបស់លោកនៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលវាជាការកត់សម្គាល់មួយនូវការទទួលស្គាល់ជាផ្លូវការរបស់ទីក្រុងប៉េកាំង​ចំពោះលទ្ធផលបោះឆ្នោត បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមនីតិវិធីផ្លាស់ប្តូរអំណាចរបស់ខ្លួនជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុននេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 លោក ស៊ី ជីងពីង បានមានប្រសាសន៍ដូច្នេះថា៖

វាគឺជាផលប្រយោជន៍របស់ប្រទេសទាំងពីរ ក្នុងការចេះលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ខ្លួន មិនត្រឹមតែទៅលើការអភិវឌ្ឍប្រកបដោយសន្តិភាព និងស្ថេរភាពនៃទំនាក់ទំនងចិន - អាមេរិកប៉ុណ្ណោះទេ ប៉ុន្តែការចែករំលែកផ្នត់គំនិត និងការរំពឹងទុករួមគ្នាទៅលើបញ្ហាសកលលោក ក៏ជាកត្តាសំខាន់ផងដែរ។

ស៊ី ជីងពីង 

លោក​បន្តទៀតថា៖

យើងសង្ឃឹមថាប្រទេសទាំងពីរនឹងប្រកាន់ស្មារតីមិនមានជម្លោះ មិនប្រឈមមុខដាក់គ្នា មានការគោរពគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដោយផ្តោតទៅលើការធ្វើសហប្រតិបត្តិការទៅវិញទៅមក និងការគ្រប់គ្រងជម្លោះ ដើម្បីជំរុញទំនាក់ទំនងរវាងចិន និងអាមេរិកឱ្យឆ្ពោះទៅរកមាគ៌ាល្អ និងមានស្ថេរភាពនាពេលខាងមុខ ក៏ដូចជាបង្កើនសន្តិភាព​ និងការអភិវឌ្ឍន៍ជាសកលរួមគ្នា ជាមួយគ្រប់បណ្តាប្រទេសទូទាំងសកលលោក និងក្នុងតំបន់សហគមន៍។

ស៊ី ជីងពីង 

គួរបញ្ជាក់​ថា ​កាលពីថ្ងៃពុធម្សិលមិញនេះ អនុប្រធានាធិបតីលោក វ៉ាង ឈីសាន ក៏បានផ្ញើសារអបអរសាទរដល់សមាជិកព្រឹទ្ធសភាអាមេរិកអ្នកស្រី ខាម៉ាឡា ហារីស ​ ដែលនឹងក្លាយជាអនុប្រធានាធិបតីអាមេរិក នាពេលខាងមុខនេះផងដែរ៕

ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន
ប្រធានាធិបតីសហរដ្ឋអាមេរិកជាប់ឆ្នោត លោក ចូ បៃដិន
ប្រធានាធិបតីចិន លោក ស៊ី ជីងពីង
ប្រធានាធិបតីចិន លោក ស៊ី ជីងពីង
វីដេអូ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T