ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំតម្លៃជិត១៨០លានដុល្លារ ស្វាគមន៍ភ្ញៀវជាតិនិងអន្តរជាតិក្នុងពេលឆាប់ៗ

//s9.kh1.co/ea/eac72f86ad6f58f43268be2fe1bb576178ad5878.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

សណ្ឋាគារផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃដែលត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ជិត១៨០លានដុល្លារ (ទាំងតម្លៃសាងសង់ និងទីតាំង) ដោយក្រុមហ៊ុន ជីប ម៉ុង ត្រៀមខ្លួនបើកទ្វារស្វាគមន៍អតិថិជនជាតិ និងអន្តរជាតិ ក្នុងពេលឆាប់ៗនេះដើម្បីចូលរួមចំណែកបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្

ភ្នំពេញ៖ សណ្ឋាគារផ្កាយប្រាំ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏ស្កឹមស្កៃដែលត្រូវបានវិនិយោគក្នុងទំហំទឹកប្រាក់ជិត១៨០លានដុល្លារ (ទាំងតម្លៃសាងសង់ និងទីតាំង) ដោយក្រុមហ៊ុន ជីប ម៉ុង ត្រៀមខ្លួនបើកទ្វារស្វាគមន៍អតិថិជនជាតិ និងអន្តរជាតិ ក្នុងពេលឆាប់ៗនេះដើម្បីចូលរួមចំណែកបម្រើវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជាធុរកិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំតម្លៃជិត១៨០លានដុល្លារ
ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំតម្លៃជិត១៨០លានដុល្លារ

ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង ក្រោមការដឹកនាំរបស់ លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជាម្ចាស់សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ដែលជាសណ្ឋាគារលំដាប់ពិភពលោកមានប្រភពកំណើតពីសហរដ្ឋអាមេរិក បានរៀបចំពិធីក្រុងពាលីដើម្បីបួងសួងសុំសេចក្តីសុខនិងភាពរីកចម្រើនឲ្យកើតមានដល់ពេលដែលសណ្ឋាគារត្រូវ​បានបើកដំណើរការជាផ្លូវការ។

សណ្ឋាគារបែបប្រណិតដែលមានដល់ទៅ២៤៧បន្ទប់ស្នាក់នៅនេះស្ថិតនៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញផ្សាភ្ជាប់ភ្ញៀវទេសចរណ៍ និងធុរជនពីគ្រប់ទិសទីនៃសកលលោកមកកាន់ប្រទេសកម្ពុជា លើកមុខមាត់វិស័យបដិសណ្ឋារកិច្ច បម្រើតម្រូវការស្នាក់នៅបែបប្រណិតក្នុងវិស័យទេសចរណ៍ ជាពិសេសបង្កើតឱកាសការងារដ៏សន្ធឹកសន្ធាប់សម្រាប់ប្រជាជនកម្ពុជា។

ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំតម្លៃជិត១៨០លានដុល្លារ
ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំតម្លៃជិត១៨០លានដុល្លារ
ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំតម្លៃជិត១៨០លានដុល្លារ
ជីប ម៉ុង នឹងដាក់ដំណើរការសណ្ឋាគារផ្កាយប្រាំតម្លៃជិត១៨០លានដុល្លារ

ជីប ម៉ុង យកចិត្តទុកក្នុងការងារអភិរក្សសម្បត្តិបតិកភណ្ឌ​តាមរយៈការរក្សាទុក និងការជួសជុល​អគារសម័យ​បារាំង​កម្ពស់​ពីរជាន់នៅកណ្តាលសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​​ ដើម្បី​បង្ហាញ​ពី​តុល្យភាព​នៃ​សម័យ​បុរាណ និង​សម័យ​ទំនើប​របស់​ប្រ​ទេសកម្ពុជា

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ជាគម្រោងសណ្ឋាគារ និងបដិសណ្ឋារកិច្ចដំបូងបង្អស់ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតយក្សមួយដែលតែងតែផ្តោតទៅលើការចូលរួមបរិច្ចាគទៅកាន់សង្គមវិញ។

មិនទាន់នឹងចាប់ផ្តើមដំណើរការផង សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ បាននាំមកនូវការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានជុំវិញគម្រោងដើម្បីជាប្រយោជន៍រួមសម្រាប់សហគមន៍ ជាក់ស្តែងការជួសជុលនិងស្ថាបនាពង្រីកផ្លូវលេខ១៧៨ និងដាក់លូសងខាងចាប់ពីមហាវិថី ព្រះនរោត្តម ដល់វិថីព្រះស៊ីសុវត្ថិ ដែលចំណាយអស់ទឹកប្រាក់ជាង៦០ម៉ឺនដុល្លារ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់សាធារណជនដែលធ្វើដំណើរកាត់សណ្ឋាគារ។

វត្តមានរបស់ សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នឹងនាំមកនូវការធ្វើឲ្យកាន់តែប្រសើរឡើងសោភណភាពរាជធានីភ្នំពេញក្នុងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្មដ៏សម្បូរបែបមួយនេះ។

ហៃយ៉ាត រីជិនស៊ី ជាយីហោមួយរបស់ ហៃយ៉ាត់ ហូថេល ខបភើរិសិន ដែលជាក្រុមហ៊ុនសណ្ឋាគារសហរដ្ឋអាមេរិកមានវត្តមានក្នុងទីផ្សារអន្តរជាតិរយៈពេល​ជាង៦ទសវត្ស ហើយដែលមកដល់ពេលបច្ចុប្បន្ននេះ សណ្ឋាគារ ហៃយ៉ាត់​ មាន​ចំនួន​សរុប​៩៥០នៅ​ក្នុង៦៧​ប្រទេស​ក្នុង​៦​ទ្វីប​​លើ​ពិភពលោក៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T