ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនៅប្រេស៊ីល បានផ្តាច់ជីវិតមនុស្សអស់ ៤១នាក់

//s9.kh1.co/58/584c2c97d8e3c3488a24b30d6e3c04c47e45c6b9.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលកើតឡើងរវាងឡានក្រុងនិងឡានដឹកទំនិញកាលពីថ្ងៃពុធ នៅតំបន់​ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤១នាក់

បរទេស៖ អាជ្ញាធរប្រេស៊ីលបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដែលកើតឡើងរវាងឡានក្រុងនិងឡានដឹកទំនិញកាលពីថ្ងៃពុធ នៅតំបន់​ភាគអាគ្នេយ៍ប្រទេសប្រេស៊ីល បានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ៤១នាក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​សេចក្តីថ្លែងការណ៍​ក្រុមប៉ូលិសបាន​គូសបញ្ជាក់ថា មនុស្សចំនួន ៣៧នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង ៤នាក់ទៀត បានស្លាប់​​ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ទន្ទឹមនឹងនេះ ចំនួនអ្នកស្លាប់ ត្រូវបានគេរំពឹងថា អាចនឹងកើនឡើងបន្ថែមទៀត។

​ប្រព័ន្ធផ្សព្វផ្សាយ​ប្រេស៊ីលក៏បានរាយការណ៍ដែរថា នៅក្នុងឡានក្រុងគឺមាន​អ្នកដំណើរសរុបចំនួន ៥៣នាក់ ដែលជាបុគ្គលិករបស់ក្រុមហ៊ុនវាយនភ័ណ្ឌមួយ។ ហើយ​បន្ទាប់ពីហេតុការណ៍កើតឡើងភ្លាមៗ ក្រុមអ្នកជួយសង្គ្រោះ​ត្រូវបានបញ្ជូនទៅដល់កន្លែងកើតហេតុ ដើម្បីជួយអ្នករងរបួស​ ដែលជាប់នៅក្នុងបំណែក​យានយន្ត។

​គួរជម្រាបថា បច្ចុប្បន្ន​ក្រុមប៉ូលិស​បាននឹងកំពុងបើកការស៊ើបអង្កេត ដើម្បីរកឱ្យឃើញពីមូលហេតុ ដែលបង្កជាគ្រោះថ្នាក់ចរាចរណ៍នេះឡើង៕

គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសប្រេស៊ីល
គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសប្រេស៊ីល
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាន​រាយការថាឡានក្រុងដឹក បានដឹកអ្នកដំណើរចំនួន ៥៣ នាក់
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាន​រាយការថាឡានក្រុងដឹក បានដឹកអ្នកដំណើរចំនួន ៥៣ នាក់
ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត
ចំនួនអ្នកស្លាប់ អាចនឹងកើនឡើងបន្ថែមទៀត
សកម្មអាជ្ញាធរប្រេស៊ីល ចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុ
សកម្មអាជ្ញាធរប្រេស៊ីល ចុះជួយអន្តរាគមន៍នៅកន្លែងកើតហេតុ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T