អូស្ដ្រាលី៖ អ្នកចូលចិត្ដដាំដើមឈើជនជាតិអូស្ដ្រាលីមួយរូប ត្រូវប៉ូលិសឃាត់ខ្លួននាពេលថ្មីៗនេះ បន្ទាប់ពីបានលួចកូនរុក្ខជាតិចំនួន៤៥ដើម ដែលមានតម្លៃសរុបប្រមាណ ៣ម៉ឺនដុល្លារអាមេរិក ពីផ្ទះអ្នកជិតខាងរបស់គាត់ ស្ថិតនៅភាគខាងត្បូងឆៀងខាងលិចទីក្រុងស៊ីដនី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រុកជាច្រើនក្នុងតំបន់ Fairfield បានធ្វើការរាយការណ៍ទៅកាន់ប៉ូលិស អំពីការបាត់រុក្ខជាតិរបស់ពួកគេ ហើយប៉ូលិសក្នុងតំបន់ ក៏បានបើកការស៊ើបអង្កេត និងបានសម្រុកចូលផ្ទះមួយខ្នង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ Prospect Road នៅវេលាម៉ោង ២:៥០នាទីរសៀលថ្ងៃសុក្រ កាលពីសប្ដាហ៍មុន។
ជាលទ្ធផល ប៉ូលិសបានរកឃើញកូនរុក្ខជាតិចំនួនចំនួន៤៥ដើម នៅក្រោយផ្ទះរបស់បុរសខាងលើ (មិនបញ្ចេញឈ្មោះ) វ័យ៤៤ឆ្នាំ និងនាំខ្លួនគេទៅកាន់ប៉ុស្ដិ៍ប៉ូលិស តាមការចោទប្រកាន់ផងដែរ។ តែទោះជាយ៉ាងណា រូបគេត្រូវបានធានាឲ្យនៅក្រៅឃុំសិន ហើយគ្រោងនឹងបង្ហាញខ្លួននៅតុលាការក្នុងតំបន់ Fairfield នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។
ដោយឡែក ចំពោះកូនរុក្ខជាតិច្រើនប្រភេទផ្សេងៗគ្នា ខ្លះមានកម្ពស់ជាង១ម៉ែត្រដែលរឹបអូសបាន ពេលនេះប៉ូលិសកំពុងថែទាំស្រោចទឹកយ៉ាងល្អ ដើម្បីរង់ចាំម្ចាស់យកទៅផ្ទះរបស់ពួកគេវិញផងដែរ៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖