ក្រុមហ៊ុនTesla ប្រមូលរថយន្តម៉ូឌែលX និងY ជាង9,500គ្រឿងមកវិញ ដោយសារមានបញ្ហាផលិត

//s9.kh1.co/40/406467c5b82e9b5ec9f7e6cb2f3cad2cf8769b04.png
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Tesla មានបំណងប្រមូលយានយន្តទាំងនោះមកធ្វើតេស្ត និងជួសជុលឡើងវិញ

អាមេរិក៖ យោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថាក្រុមហ៊ុន Tesla បានធ្វើការប្រមូលរថយន្តចំនួន 9,537 គ្រឿងនៅក្នុងសហរដ្ឋអាមេរិកមកវិញ រួមមានរថយន្តម៉ូឌែលXs ពីឆ្នាំ2016 ចំនួន9136គ្រឿង និងម៉ូឌែលY ពីឆ្នាំ2020 ចំនួន401គ្រឿង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉ូឌែលដែលរងការប៉ះពាល់ច្រើនជាងគេក្នុងចំណោមពីរម៉ូឌែលខាងលើនោះគី ម៉ូឌែលXs ឆ្នាំ2016 ដែលមានចំនួន 9,136 គ្រឿង។ របាយការណ៍របស់ NHTSA បាននិយាយថារថយន្តនេះអាចមានគ្រឿងលម្អ (cosmetic appliques) ដែលអាចត្រូវដាក់ដោយមិនមានប្រើថ្នាំទ្រនាប់បិទភ្ជាប់ ដែលជាហេតុអាចបណ្តាលឱ្យតម្រឹមនៅលើដំបូលរថយន្ត (roof trim)​ របើកនៅពេលដែលបើកបរក្នុងល្បឿនលឿន។ ក្រុមហ៊ុន Tesla និយាយថាខ្លួននឹងធ្វើតេស្តរថយន្តដែលមានបញ្ហា​ ព្រមទាំងលាបថ្នាំទ្រនាប់និងកាវភ្ចាប់ឡើងវិញដើម្បីអោយតម្រឹមនោះជាប់បានត្រឹមត្រូវវិញ។

Elon Musk ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនTesla
Elon Musk ប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុនTesla

សម្រាប់ឯរថយន្តម៉ូឌែលY  ឆ្នាំ2020 ចំនួន401 គ្រឿងវិញ ពួកវាអាចមានការរលុងខ្ចៅដៃបញ្ជាដែលភ្ជាប់ទៅនឹងចង្កូតរបស់រថយន្ត។ គូរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលរថយន្តរបស់ក្រុមហ៊ុន Tesla មានបញ្ហាលើចង្កូត។ កាលពីពេលកន្លងមកក្រុមហ៊ុននេះក៏បានធ្លាប់ប្រមូលរថយន្ត Model S line ចំនួន123,000 គ្រឿងរបស់ខ្លួនពីព្រោះតែរឿងចង្កូតនេះដែរ។

ក្រុមហ៊ុន Tesla និយាយថាខ្លួននឹងធ្វើតេស្តព្រមទាំងជួសជុលរថយន្តទាំងនេះដោយមិនគិតថ្លៃ បើរថយន្តទាំងនោះត្រូវបានរកឃើញថាពិតជាមានបញ្ហាមែន៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T