លេងចាស់ដៃហើយ! គ្រួសារសម្រស់ធម្មជាតិ សាងប្រវត្តិសាស្ត្រចាយលុយជិត ១០ ម៉ឺនដុល្លារ ចូលរួមវគ្គបណ្តុះបណ្តាលនៅ CEO Master Club

//s9.kh1.co/4a/4a6043dca8b76a8d085ff00ea673977f36321ed2.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

កម្មវិធីបង្វឹកភាពជាអ្នកដឹកនាំកំពូលជាប្រវត្តិសាស្រ្តនេះ បានធ្វើឡើងរយៈ ២ ថ្ងៃ កាលពីថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ដែលរៀបចំដោយក្រុមហ៊ុនសម្រស់ធម្មជាតិ សហការជាមួយ CEO Master Club ដោយមានការបង្វឹកផ្ទាល់ពីលោកគ្រូ អោម សេងបូរ៉ា ដែលជាអ្នកបណ្ដុះបណ្ដាល និង គ្រូបង្វឹកធុរកិច្ចដ៏ល្បីឈ្មោះមួយរូបនៅព្រះរាជណាចក្រកម្ពុជា ។

ភ្នំពេញ៖ ដោយសារមើលឃើញពីភាពចាំបាច់ និងតម្រូវការ នៃការពង្រឹងសមត្ថភាពចំណេះជំនាញកាន់តែមានភាពប្រសើរឡើងនោះ មហាគ្រួសារសម្រស់ធម្មជាតិ បានចំណាយទុនជិត ១០ ម៉ឺនដុល្លារ ដើម្បីបំបែកប្រវត្តិសាស្រ្តបង្វឹកភាពជាអ្នកដឹកនាំថ្មីមួយ ដល់សមាជិកគ្រួសារសម្រស់ធម្មជាតិរហូតដល់ ៣៥០ នាក់ បានចូលរួមរៀនវគ្គពង្រឹងសមត្ថភាពដែលមានឈ្មោះថា «ភាពជាអ្នកដឹកនាំឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីបង្វឹកភាពជាអ្នកដឹកនាំកំពូលជាប្រវត្តិសាស្រ្តនេះ បានធ្វើឡើងរយៈ ២ ថ្ងៃ កាលពីថ្ងៃទី២០ និង២១ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ដែលរៀបចំដោយក្រុមហ៊ុនសម្រស់ធម្មជាតិ សហការជាមួយ CEO Master Club ដោយមានការបង្វឹកផ្ទាល់ពីលោកគ្រូ អោម សេងបូរ៉ា ដែលជាអ្នកបណ្ដុះបណ្ដាល និង គ្រូបង្វឹកធុរកិច្ចដ៏ល្បីឈ្មោះមួយរូបនៅព្រះរាជណាចក្រកម្ពុជា។

  លោកគ្រូ អោម សេងបូរ៉ា
  លោកគ្រូ អោម សេងបូរ៉ា

ក្នុងឱកាសនៃការបើកម្មវិធីបង្វឹកនោះ លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធម្មជាតិ បានបង្ហាញឱ្យដឹងពីគោលបំណងចម្បង ដែលនាំឱ្យគ្រួសារសម្រស់ធម្មជាតិ ចាយទុនវិនិយោគដ៏ច្រើនសន្ធឹកសន្ធាប់មកចូលក្នុងវគ្គបណ្តុះបណ្តាលនេះដែរថា ដោយសារតែលោកស្រីយល់ឃើញថាកម្មវិធីនេះ ជាកម្មវិធីបង្វឹកដ៏អស្ចារ្យ ហើយបានធ្វើឱ្យលោកស្រី និង ក្រុមហ៊ុនសម្រស់ធម្មជាតិ វិវឌ្ឍខ្លួនរីកចម្រើនយ៉ាងខ្លាំងឈប់ឈរមកទល់សព្វថ្ងៃនេះ។

  លោកស្រី នួន ស៊ុន្ទរី
  លោកស្រី នួន ស៊ុន្ទរី

លោកស្រី នួន ស៊ុន្ទរី  បានលើកឡើងថា៖

« ក្នុងនាមនាងខ្ញុំជាបុគ្គលម្នាក់ ដែលធ្លាប់ទទួលបានភាពអស្ចារ្យពីវគ្គនេះ ដែលធ្វើឱ្យនាងខ្ញុំបានរីកចម្រើន ទាំងការដឹកនាំខ្លួនឯង ការដឹកនាំគ្រួសារ និងការដឹកនាំមហាគ្រួសារសម្រស់ធម្មជាតិទាំងមូល ឲ្យទទួលបានភាពជោគជ័យលើសពីការំពឹងទុក ។ នាងខ្ញុំជឿជាក់ថា នៅពេលដែលសមាជិកមហាគ្រួសារសម្រស់ធម្មជាតិទាំងអស់ បានចូលរួមវគ្គនេះហើយ ពួកគាត់នឹងមានផ្នត់គំនិតខ្ពស់ ក្នុងការផ្លាស់ប្តូរជីវិតខ្លួនឯងឲ្យកាន់តែមានសេចក្តីសុខ និង សេចក្តីចម្រើនតទៅថ្ងៃមុខបន្តបន្ទាប់ទៀត»។

ប្រសាសន៍លោកស្រី នួន ស៊ុន្ទរី

លោកស្រីបានបន្តទៀតថា៖

«ខ្ញុំធ្លាប់បានទទួលរបស់អស្ចារ្យពីវគ្គនេះ ដែលធ្វើឱ្យខ្ញុំរីកចម្រើន ទាំងការដឹកនាំខ្លួនឯង ដឹកនាំគ្រួសារ និង ការដឹកនាំមហាគ្រួសារសម្រស់ធម្មជាតិទាំងមូល ដែលលើសពីការំពឹងទុក ។ ខ្ញុំជឿជាក់ថា នៅពេលដែលសមាជិកមហាគ្រួសារសម្រស់ធម្មជាតិទាំងអស់ បានចូលរួមវគ្គនេះហើយ ពួកគាត់នឹងមានការផ្លាស់ប្តូរជីវិតកាន់មានសេចក្តីសុខ និង សេចក្តីចម្រើន»។

  ប្រសាសន៍លោកស្រី នួន ស៊ុន្ទរី 
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល

អគ្គនាយិការូបនេះបន្ថែមថា ក្នុងនាមជាមេដឹកនាំក្រុមហ៊ុន និង មហាគ្រួសារសម្រស់ធម្មជាតិ មានការទទួលខុសត្រូវដ៏ធំ ក្នុងការធ្វើឱ្យក្រុមហ៊ុនរីកចម្រើន រឹងមាំ ហើយក៏រឹតតែចាំបាច់នោះ គឺធ្វើឱ្យសមាជិកមហាគ្រួសារសម្រស់ធម្មជាតិ មានចំណេះដឹង ជំនាញកាន់តែខ្លាំងពូកែ និងហិរញ្ញវត្ថុរីកចម្រើន សេចក្តីសុខផ្ទាល់ខ្លួន និង ក្រុមគ្រួសារផងដែរ ។ ដូច្នេះហើយលោកស្រី ឱ្យតម្លៃខ្ពស់ចំពោះចំណេះដឹង តាមរយៈការចូលរៀនជាមួយជំនាញដែលត្រឹមត្រូវ ជាមួយស្ថាប័នបង្វឹកដ៏ត្រឹមត្រូវ និង គ្រូបង្វឹកដ៏ត្រឹមត្រូវដែលមានកេរ្តិ៍ឈ្មោះល្បី អមដោយបទពិសោធច្រើនឆ្នាំ និង ស៊ីជម្រៅ ។

ចំពោះអ្នកគ្រូ សូ សេរីវឌ្ឍនា អគ្គនាយិកា CEO Master Club នៃ វិទ្យាស្ថានស៊ីអ៊ីអូ បានគូសបញ្ជាក់ដែរថា អ្នកគ្រូសូមសម្តែងនូវកោតសរសើរយ៉ាងខ្លាំង ចំពោះលោក ឈាង រ័ត្ន អគ្គនាយក និង លោកស្រី នួន ស៊ុន្ទរី ហៅ ស្រីអូន អគ្គនាយិកា ក្រុមហ៊ុនសម្រស់ធម្មជាតិ ដែលមានទឹកចិត្តទូលំទូលក្រៃលែង ក្នុងការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំ ក៏ដូចជាសមាជិកមហាគ្រួសារសម្រស់ធម្មជាតិ ឱ្យកាន់តែខ្លាំងពូកែ ។

សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល

អ្នកគ្រូ សូ សេរីវឌ្ឍនា បានមានប្រសាសន៍ថា ៖

«ទឹកចិត្តនេះពិតជាល្អអស្ចារ្យ ដែលមិនអាចកាត់ថ្លៃបាន ហើយកម្រនឹងរកបាន ។ នេះគឺជាអំពើដ៏ល្អ ជាគំរូមួយដែលក្នុងនាមជាមេដឹកនាំឆ្នើម តែងចង់ឱ្យអ្នកដែលដើរតាមរីកចម្រើន ទាំងខ្លួនឯងផ្ទាល់ ទាំងគ្រួសារ និង ទាំងអាជីវកម្ម ។ នេះឆ្លុះបញ្ចាំងឱ្យឃើញថា ពួកគាត់ទាំងពីជាមេដឹកនាំដែលគិតប្រយោជន៍រួម ប្រយោជន៍អ្នកដើរតាមជាធំ ។ ខ្ញុំសូមកើតសរសើរ»។

ប្រសាសន៍អ្នកគ្រូ សូ សេរីវឌ្ឍនា

គួរឱ្យដឹងដែរថា លោកស្រី សួន ស៊ុន្ទរី ហៅ ស្រីអូន និង ស្វាមី គឺជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុនសម្រស់ធម្មជាតិ  មិនត្រឹមតែចូលចិត្តការសិក្សា និង ឱ្យតម្លៃខ្ពស់លើការពង្រឹងចំណេះដឹង ជំនាញប៉ុណ្ណោះទេ ប៉ុន្តែអ្នកដឹកនាំស្ថាប័នមួយនេះក៏តែងតែមានចិត្តល្អ និង បានចូលរួមសកម្មភាពសប្បុរសធម៌ជួយដល់សង្គមជាច្រើន តាមគ្រប់រូបភាពផងដែរ ដូចជា ផ្តល់អំណោយជូនដល់តាៗស៊ីក្លូ ជនក្រីក្រ អង្គការកុមារកំព្រា ពិការ  ។ល៕

សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
សកម្មភាពនៅក្នុងវគ្គបណ្តុះបណ្តាល
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T