ឧទ្យានរមណីយដ្ឋានបុរាណ នៅវាខ្សាច់ដែលមានទឹក មានដើមឈើដុះដ៏ស្រស់ស្អាតមួយនេះ មាននៅចំកណ្ដាលវាលខ្សាច់ នៃប្រទេសចិន ដែលស្ទើរតែត្រូវខ្សាច់កប់បាត់ តែត្រូវបានរដ្ឋាភិបាលថែរក្សា។

ឧទ្យានរមណីយដ្ឋានបុរាណមួយនេះ មានទីតាំងនៅចម្ងាយ ៦គីឡូម៉ែត្រពីក្រុង Dunhuang ភាគឦសាននៃប្រទេសចិន។ រមណីយដ្ឋានមានឈ្មោះថា Crescent Lake ដែលភាសាចិនហៅថា (Yue Ya Quan) ដែលមានទឹកពុះដ៏ថ្លា អាចងូត និងត្រាំលេងបាន វាមានរាងជាចំណិតលោកខែ។ ឧស្យានរមណីយដ្ឋាន Crescent Lake មានអាយុកាលជាង ២,០០០ឆ្នាំមកហើយ។

បឹងក្នុងឧទ្យាននេះមានជម្រៅ ៥ម៉ែត្រកាលពីឆ្នាំ ១៩៦០ តែក្នុងទសវត្សឆ្នាំ៩០ បានរួញអស់ប្រហែលមួយម៉ែត្រ ដោយសារតែដីខ្សាច់ហោះចូល។ នៅឆ្នាំ ២០០៦ រដ្ឋាភិបាលក៏សំរេចចិត្តអភិរក្សតំបន់នោះ ឲ្យស្រស់ស្អាតឡើងវិញ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរមណីដ្ឋានមួយនេះ? សូមទស្សនារូបភាព និងវីដេអូខាងក្រោមជាមួយគ្នា៖













កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]