មកដឹងពីវិធីសាស្ត្រ ដែលគេប្រើសម្រាប់កំណត់អត្តសញ្ញាណខ្មោចម៉ាំមី អាយុកាលរាប់ពាន់ឆ្នាំ

//s9.kh1.co/bf/bfdd6085cf2068ced33192d001fdd8aaafd32174.jpg
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

គេជឿថា ក្មេងស្រីនេះមានអាយុប្រហែល៥ឆ្នាំ នៅពេលនាងស្លាប់។

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានត្រួសត្រាយវិធីសាស្ត្រថ្មីមួយ ដើម្បីបង្ហាញតម្រុយអំពីសាកសពម៉ាំមី ដែលមានអាយុកាល១,៩០០ឆ្នាំ ដោយមិនធ្វើឲ្យខូចខាតដល់សាកសពឡើយ។ ការប្រើប្រាស់ស៊ីធីស្កេននិងកាំរស្មីអ៊ិចត្រូវបានរួមបញ្ចូលគ្នាជាលើកដំបូង ដើម្បីសិក្សាអំពីម៉ាំមីរបស់អេហ្ស៊ីប ដែលត្រូវបានរកឃើញតំបន់បុរាណហាវ៉ារ៉ា របស់អេហ្ស៊ីប។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បច្ចេកវិទ្យាកាំរស្មីអ៊ិចត្រូវបានប្រើ ដើម្បីពិនិត្យមើលសាកសពម៉ាំមីអស់រយៈពេលជិត១០០ឆ្នាំមកហើយ ជាមួយការបញ្ចូលគ្នារវាងស៊ីធីស្កេននិងកាំរស្មីអ៊ិច គឺជាវិធីថ្មីទាំងស្រុង ហើយផ្ដល់នូវគុណភាពកម្រិតរូបភាពខ្ពស់ នេះបើយោងតាមការរកឃើញ ដែលចុះផ្សាយកាលពីថ្ងៃអង្គារ នៅក្នុងទិន្នានុប្បវត្តិ Royal Society Interface។

ការប្រើប្រាស់ស៊ីធីស្កេនអាចត្រូវប្រើ សម្រាប់បង្កើតទម្រង់វិជ្ឈមាត្រ៣ នៃភាគខាងក្នុងរបស់ខ្មោចម៉ាំមី។ បន្ទាប់មកអ្នកជំនាញបានបញ្ចាំងកាំរស្មីអ៊ិចស្ដើងជាងសរសៃសក់មនុស្ស ទៅលើសាកសព ដើម្បីកំណត់អត្តសញ្ញាណខ្មោចម៉ាំមី ដែលត្រូវបានរុំជិត។ តាមការរកឃើញបានឲ្យដឹងថា មិនដូចអ្វីដែលគេធ្លាប់គិតពីមុនមក សាកសពមួយនេះមិនមែនជារបស់ស្ដ្រីពេញវ័យទេ វាជាក្មេងម្នាក់ដែលមិនទាន់ទាំងដោះធ្មេញគ្រប់ផង។ គេជឿថា ក្មេងស្រីនេះមានអាយុប្រហែល៥ឆ្នាំ នៅពេលនាងស្លាប់។

បំណែកតូចមួយនៃកាល់ស្យូមកាបូណាតសុទ្ធ អាចឲ្យគេកំណត់អត្តសញ្ញាណនាង បើទោះបីមានការរុំជិត។ ការរកឃើញនេះបានផ្ដល់នូវតម្រុយថ្មីៗ អំពីឋានៈនៅក្នុងសង្គម របស់ខ្មោចម៉ាំមីនេះ។ ក្មេងម្នាក់នេះគឺស្ថិតនៅក្នុងសង្គមជាន់ខ្ពស់។ ពួកគេអាចមានលទ្ធភាពធ្វើពិធីបញ្ចុះម៉ាំមី ជាមួយនឹងធនធានជាច្រើន។ ការស្កេនបានបង្ហាញពីតម្រុយបន្ថែមទៀត អំពីផ្នែកខាងក្នុងរបស់ក្មេងនេះ ប៉ុន្តែមូលហេតុនៃការស្លាប់របស់នាង នៅតែជាអាថ៌កំបាំងនៅឡើយ៕

ការប្រើបច្ចេកវិទ្យាស៊ីធីស្កេននិងកាំរស្មីអ៊ិច ដើម្បីកំណត់អត្តសញ្ញាណរបស់ម៉ាំមី

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៧ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T