អាសូរណាស់! ពុទ្ធដិមាករ ព្រះអង្គដង្កើ ត្រូវបានបុរសម្នាក់យកញញួរវាយ កម្ទេច ធ្វើឲ្យខូចខាតយ៉ាងដំណំ

//s9.kh1.co/09/0920059741f45581b1fcc58fbabf5d66c02b0c96.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

សម្បូរណាស់ករណីដដែលៗ! បុរសម្នាក់យកញញួរដងឈើវាយទៅលើ ពុទ្ធដិមាករ ព្រះអង្គដង្កើ បណ្តាយឲ្យ ខូតខាតជាច្រើនកន្លែង គួរឲ្យសោកស្តាយជាពន់ពេកក្រៃ។

ភ្នំពេញ៖ កាលពីម្សិលមិញនេះ មានជនសង្ស័យមួយរូប បានប្រើប្រាស់វត្ថុតាង(ញញួរដងឈើ) វាយទៅលើ ពុទ្ធដិមាករ ព្រះអង្គដង្កើរ បណ្តាលឱ្យបែកបាក់កាលពីវេលាម៉ោង ២នឹង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្លូវព្រះសុីសុវត្តិ ភូមិ១ សង្កាត់ជយ័ជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក សមត្ថកិច្ចឱ្យដឹងថា ករណីនេះបង្កឡើងដោយ ជនសង្ស័យឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរមកព្រះអង្គដង្កើឈរខាងក្រៅបង្អួច លើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើ ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដង្កើ បណ្តាលឱ្យប្រះស្រាំ ព្រះហត្ថខាងស្តាំ ខូចខាត ។

ជុំវិញរឿងក្តីនេះសមត្ថកិច្ចក៏បានបន្ថែមថា ពេល នោះឈ្មោះ ហាស់ សឿន ភេទប្រុស ជាអ្នកម្រើការងារ ក្នុងព្រះអង្គដង្កើឃើញ បានស្រែកឆោឡោឡើង ស្របពេលនោះកម្លាំង សមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះ ប្រចាំការគោលដៅនោះ មកដល់កន្លែងកើតហេតុ អន្តរាគមន៍ឈានដល់ការបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យ ព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ១ ជាឧបករណ៍ធ្វើសកម្មភាព នាំយកមកប៉ុស្តិ៍នគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញនឹងអនុវត្តន៏តាមនិតិវិធីនៃច្បាប់នៃប្រទេសកម្ពុជាផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

  ជនសង្ស័យ ឡោ គឹមសួ
  ជនសង្ស័យ ឡោ គឹមសួ
 ពុទ្ធដិមាករ ព្រះអង្គដង្កើរ ដែលមានការខូចខាត 
 ពុទ្ធដិមាករ ព្រះអង្គដង្កើរ ដែលមានការខូចខាត 
 ពុទ្ធដិមាករ ព្រះអង្គដង្កើរ ដែលមានការខូចខាត 
 ពុទ្ធដិមាករ ព្រះអង្គដង្កើរ ដែលមានការខូចខាត 
Ly Rothpanha
P.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៨ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T