ផ្ទុយពីអ៊ឺរ៉ុប ចិននិងបណ្តាប្រទេសអាស៊ីមួយចំនួន បានជួយស្តាពាណិជ្ជកម្មសាកល

//s9.kh1.co/58/580daa63fb1933f609ab5c0cf5c3819db900fc56.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

សន្ទុះងើបឡើងវិញរបស់ពាណិជ្ជកម្មសកល បានផ្លាស់ប្តូរដល់ប្រទេសចិននិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅអាស៊ីឱ្យដើរឈានមុខសហរដ្ឋអាមេរិក

បរទេស៖ សន្ទុះងើបឡើងវិញរបស់ពាណិជ្ជកម្មសកល បានផ្លាស់ប្តូរដល់ប្រទេសចិននិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតនៅអាស៊ីឱ្យដើរឈានមុខសហរដ្ឋអាមេរិក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមតួលេខរបស់ CPB បានបង្ហាញ​ឱ្យឃើញថា ការនាំចេញពីប្រទេសចិននិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតនៅអាស៊ីបានកើនឡើងលើសកម្រិត។ ផ្ទុយមកវិញ ការនាំចេញពីតំបន់ចាយប្រាក់អឺរ៉ូនៅបន្តធ្លាក់ចុះ ២,៦% និងលុយដុល្លារធ្លាក់ចុះជិត ៩% ។

បម្រែបម្រួលទាំងនេះសរបញ្ជាក់​ឱ្យឃើញថា ​ចិនគឺជាប្រទេសដំបូងដែល​ទទួលរង​ឥទ្ធិពលពីជំងឺរាតត្បាត ហើយក្លាយជាប្រទេសនាំចេញយ៉ាងសំខាន់ ដោយថែមទាំងជួយស្តារសេដ្ឋកិច្ចប្រទេសខ្លួនផងដែរ។ ម្យ៉ាងវិញទៀត ប្រទេសចិនមានជំហរយ៉ាងរឹងមាំ ដើម្បីឆ្លើយតបទៅនឹងតម្រូវការកើនឡើងនៃឧបករណ៍ការពារសុវតិ្ថភាព និងគ្រឿងអេឡិចត្រូនិចដែលជួយមនុស្សធ្វើការនៅផ្ទះ។

សេដ្ឋវិទូនៅ UBS ប៉ាន់ប្រមាណថា នៅក្នុងខែកក្កដា ចំណែកនៃការនាំចេញរបស់ប្រទេសចិនទៅកាន់ពិភពលោក បានកើនឡើង ១១% ខណៈអាមេរិកធ្លាក់ចុះ ៤% និងបារាំងធ្លាក់ចុះ ១២% ។ នេះបង្ហាញ​ឱ្យឃើញថា បណ្តាប្រទេសនៅលើពិភពលោកកំពុងជួបប្រទះបញ្ហាចំនួន២ គឺទី១ គឺកំណើនការទិញផលិតផលក្នុងស្រុកដោយផ្អែកទៅលើសាច់ប្រាក់រដ្ឋាភិបាល និងទី២ គឺការ​ងើបឡើងវិញនៅតែមានភាពយឺតយ៉ាវ សម្រាប់ប្រភេទអាជីវកម្មផ្តល់សេវាកម្មក្នុងស្រុក ដូចជា ភោជនីយដ្ឋាន និងរោងកុន​ជាដើម៕

កំពង់ផែ Qingdao ខេត្ត shandong ប្រទេសចិន
កំពង់ផែ Qingdao ខេត្ត shandong ប្រទេសចិន
នាវាដឹកទំនិញ
នាវាដឹកទំនិញ
នាវាដឹកទំនិញ
នាវាដឹកទំនិញ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T