សូមណែនាំម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 កម្ចាត់មេរោគ បាក់តេរីតូចៗ ដែលមើលមិនឃើញបាន 99.99% និងផ្តល់ខ្យល់បរិសុទ្ធល្អបំផុត

//s9.kh1.co/54/54766cb25dde9e176b43e8ae5817ca652f04278c.jpg
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាធ្វើឱ្យគុណភាពជីវិតរបស់អតិថិជន ព្រមទាំងមនុស្សជាតិទាំងអស់ទូទាំងពិភពលោក កាន់តែមានភាពងាយស្រួល មានផាសុកភាព និងកាន់តែប្រសើរនោះ ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដែលមានគុណភាពខ្ពស់ ទំនើបទាន់សម័យ និងមានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់ មេរោគ ធូលី បាក់តេរី និងភាគលិ្អតតូចៗក្នុងខ្យល់ ដែលបង្កជាជំងឺផ្សេងៗបានរហូតដល់ 99.99% និងផ្តល់ជូននូវខ្យល់បរិសុទ្ធល្អបំផុតសម្រាប់សុខភាព។

ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងហើយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេ និងធំជាងគេក្នុងពិភពលោក ដែលតែងតែគិតគូដល់អ្នកប្រើប្រាស់ ធ្វើយ៉ាងណាផ្តល់ជូននូវការរស់នៅឱ្យមានភាពកាន់តែប្រសើរឡើង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងនៅថ្ងៃនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការក៏ដូចជាធ្វើឱ្យគុណភាពជីវិតរបស់អតិថិជន ព្រមទាំងមនុស្សជាតិទាំងអស់ទូទាំងពិភពលោក កាន់តែមានភាពងាយស្រួល មានផាសុកភាព និងកាន់តែប្រសើរនោះ ក្រុមហ៊ុន សាមសុង ក៏បានបញ្ចេញនូវម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដែលមានគុណភាពខ្ពស់ ទំនើបទាន់សម័យ និងមានប្រសិទ្ធភាពបំផុតក្នុងការកម្ចាត់ មេរោគ ធូលី បាក់តេរី និងភាគលិ្អតតូចៗក្នុងខ្យល់ ដែលបង្កជាជំងឺផ្សេងៗបានរហូតដល់ 99.99% និងផ្តល់ជូននូវខ្យល់បរិសុទ្ធល្អបំផុតសម្រាប់សុខភាព។ 

ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300
ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300

ខាងក្រោមនេះ គឺជាលក្ខណៈពិសេស និងជាមូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយក ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300 ដើម្បីទទួលបានខ្យល់បរិសុទ្ធល្អសម្រាប់ខ្លួនឯងផង សម្រាប់គ្រួសារផង និងសម្រាប់មនុស្សជាទីស្រឡាញ់ផងដែរ៖

* Smart Detection & Display

គឺជាប្រព័ន្ធបច្ចេកវិទ្យាដែលនឹងប្រាប់អំពីលក្ខណៈនៃខ្យល់ ដែលបង្ហាញតាមរយៈពណ៌ទាំង ៤ ទៅតាមកម្រិតនីមួយៗ។

* Multi-Layer Purification

ភ្ជាប់មកនូវបន្ទះ ៣ ស្រទាប់ ដែលអាចសម្អាតខ្យល់បានដល់ទៅ ៣ ដំណាក់កាលដូចជា៖

- ដំណាក់កាលទី ១ (Pre-Filter)៖ ជាតម្រងដែលចាប់យកនូវធូលីដី មេរោគ រោមសត្វ នៅក្នុងខ្យល់ ដែលមាននៅក្នុងបន្ទប់គេង ការិយាល័យ ឬបន្ទប់ទទួលភ្ញៀវរបស់លោកអ្នក។ 

- ដំណាក់កាលទី ២ (Deodorization Filter) ៖ ជាតម្រង Activated Carbon ដែលមានសមត្ថភាពចាប់យកនូវក្លិនមិនល្អ សារធាតុពុល និងសារធាតុគីមី ដែលមានផ្ទុកក្នុងខ្យល់បានយ៉ាងល្អបំផុត។ 

- ដំណាក់កាលទី ៣ (PM Filter) ៖ ជាតម្រងដែលមានសមត្ថភាពកម្ចាត់បាក់តេរី និងធូលីល្អិតៗរហូតដល់ទៅ PM10 និង PM2.5 ។

* Sleep Mode

 រក្សាសំឡេងស្ងាត់ល្អ ដែលជួយសម្រួលដល់ការគេងរបស់អ្នក និងកូនតូចៗឱ្យគេងលក់ស្កប់ស្កល់។ 

ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300
ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300

អ្វីដែលពិសេស និងចាប់អារម្មណ៍នោះគឺ Samsung Air Purifier AX3300 ត្រូវបានរចនាឡើងដោយមានដៃយួរ ដែលអាចឱ្យលោកអ្នកលើកផ្លាស់ទីតាមតម្រូវការ គ្រប់ទីកន្លែងបានយ៉ាងងាយស្រួលបំផុត។

បើស្រឡាញ់សុខភាពខ្លួនឯង គ្រួសារ និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក សូមកុំមើលរំលង Samsung Air Purifier AX3300 ឱ្យសោះ។ បំណងល្អ ការយកចិត្តទុកដាក់ និងក្តីស្រឡាញ់ ពី សាមសុង

សម្រាប់ព័ត៌មានលម្អិត សូមអញ្ចើញមកទស្សនាផលិតផលដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងតាមដេប៉ូចែកចាយ ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងមកកាន់សេវាបម្រើអតិថិជន តាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800 203 232 ៕​

ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300
ម៉ាស៊ីនបន្សុទ្ធខ្យល់ Samsung Air Purifier AX3300
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T