ព្យុះកំណាចស៊ីក្លូន បង្ខំឱ្យប្រជាជនឥណ្ឌារាប់​ពាន់នាក់ ត្រូវភៀសខ្លួនទៅរកទីសុវត្ថិភាព

//s9.kh1.co/e2/e29911bf1305b91c95247f78719132adc9cd4ace.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

​ប្រជាជនរាប់ពាន់នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅតំបន់ទំនាបភាគខាងត្បូង​ប្រទេសឥណ្ឌា ហើយបានផ្លាស់ទៅ​ទីសុវត្ថិភាពកាលពីថ្ងៃពុធ ​

ញូដេលី៖ ​ប្រជាជនរាប់ពាន់នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេនៅតំបន់ទំនាបភាគខាងត្បូង​ប្រទេសឥណ្ឌា ហើយផ្លាស់ទៅ​ទីសុវត្ថិភាពកាលពីថ្ងៃពុធ ដើម្បីការពារខ្លួនពីព្យុះស៊ីក្លូន ដែលកំពុងបោកបក់ឆ្ពោះទៅតំបន់ឆ្នេរសមុទ្រប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាយកដ្ឋានឧតុនិយម​គូសបញ្ជាក់ថា ព្យុះស៊ីក្លូន Nivar ​នឹងមានល្បឿនខ្យល់ ១២០គីឡូម៉ែត្រក្នុងមួយម៉ោង ឬអាចឡើងខ្លាំងដល់ ១៤៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយត្រូវបានគេរំពឹងថានឹងនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំង បន្ទាប់ពីបោក​បក់មកលើ​ឆ្នេរសមុទ្រជិតតំបន់ ​Mamallapuram និង Karaikal ក្នុងរដ្ឋតាមិលណាឌូ (Tamil Nadu)។

ដើម្បីឆ្លើយតបទៅនឹងគ្រាអាសន្ននេះ បុគ្គលិកសង្គ្រោះបន្ទាន់រាប់ពាន់នាក់ ក៏ត្រូវបានដាក់ពង្រាយនៅតាមតំបន់ឆ្នេរ​ក្នុងរដ្ឋ Tamil Nadu រដ្ឋ Andhra Pradesh និងរដ្ឋ Puducherry ជាកន្លែងដែលព្យុះស៊ីក្លូន​ Nivar នឹងវាយប្រហារ​ទៅដល់។

គួររម្លឹកថា កាលពីខែឧសភាកន្លងទៅ ប្រជាជនឥណ្ឌាជិត ១០០នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីព្យុះស៊ីក្លូន Amphan  ដែលជាព្យុះមានឥទ្ធិពលបំផុត បានវាយប្រហារភាគខាងកើតប្រទេសឥណ្ឌា ដោយធ្វើឱ្យតំបន់នោះរងការខូចខាត ហើយ​មនុស្សរាប់លាននាក់ ត្រូវគ្មានថាមពលអគ្គិសនីប្រើប្រាស់៕

ប្រជាជននាំគ្នារត់ចេញពីឆ្នេរ marina បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង មុនពេលព្យុះមកដល់
ប្រជាជននាំគ្នារត់ចេញពីឆ្នេរ marina បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង មុនពេលព្យុះមកដល់
អ្នកនេសាទ​ អូសទូក​​ទៅកន្លែងដែលមានសុវត្ថិភាព
អ្នកនេសាទ​ អូសទូក​​ទៅកន្លែងដែលមានសុវត្ថិភាព
ទូកនេសាទ ត្រូវបានអូសមកដាក់លើឆ្នេរ
ទូកនេសាទ ត្រូវបានអូសមកដាក់លើឆ្នេរ
ទូកនេសាទ ត្រូវបានអូសមកដាក់លើឆ្នេរ
ទូកនេសាទ ត្រូវបានអូសមកដាក់លើឆ្នេរ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៣ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T