កម្មវីធី ២ របស់​ក្រុមហ៊ុន​ចិន​ត្រូវ​ដក​ចេញ​ពី​ Google ​Play ​Store ​​ក្រោយ​រក​ឃើញ​ថា​បាន​​លួច​យក​ទិន្នន័យ​​របស់​​អ្នក​​ប្រើ​​ប្រាស់​​

//s9.kh1.co/61/61bae39015bf74ceff2fe0e1eb9e7ed72291ac02.jpg
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

កម្មវិធី Android ចំនួនពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu ត្រូវបានដកចេញពី Google Play Store ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅនេះ

កម្មវិធី Android ចំនួនពីរដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិន Baidu ត្រូវបានដកចេញពី Google Play Store ជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលាកន្លងទៅនេះ ក្រោយពីក្រុមហ៊ុន Google ទទួលបានរបាយការណ៍ពី​ក្រុមហ៊ុន​​សន្តិសុខអ៊ឺនធឺណិត Palo Alto Networks ដែលបានអះអាងថាកម្មវិធីទាំងពីរមានប្រើកូដដើម្បីធ្វើការ​ប្រមូលព័ត៌មានរបស់អ្នកប្រើប្រាស់។ នេះបើ​តាម​ការ​ផ្សាយពី​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមអ្នកស្រាវជ្រាវរបស់ Palo Alto Networks បានឱ្យដឹងថា កម្មវិធីទាំងពីរនោះគឺ Baidu Maps និង Baidu Search Box ហើយពួកគេបានបង្ហាញថា ព័ត៌មានលម្អិតដែលកូដនោះប្រមូលបានមានដូចជា ម៉ូដែលទូរសព្ទ, MAC address, ព័ត៌មានអ្នកប្រើប្រាស់, និងលេខសម្គាល់ IMSI។ ក្នុងចំណោមព័ត៌មានទាំងអស់នេះ ព័ត៌មានទាក់ទង និងលេខសម្គាល់ IMSI គឺមានហានិភ័យខ្ពស់បំផុត ព្រោះវាអាចឱ្យក្រុមហ៊ុនតាមដានអ្នកប្រើប្រាស់ទោះបីជាពួកគេ​បានប្ដូរទូរសព្ទក៏ដោយ។

សូមបញ្ជាក់ថា កម្មវិធីទាំងពីរនេះមានការទាញយកច្រើនជាង ៦លានដងមុនពេលត្រូវបានដកចេញពី Play Store។ មិនត្រឹមតែប៉ុណ្ណោះក៏មានបញ្ហាផ្សេងៗទៀតដែលត្រូវបានរកឃើញដោយក្រុមការងាររបស់ Google ហើយក្រុមហ៊ុន Baidu បាននិយាយថាបញ្ហាទាំងកំពុងតែធ្វើការដោះស្រាយហើយ។ បច្ចុប្បន្នកម្មវិធី Baidu Search Box ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់ឡើងវិញ ហើយក្រុមហ៊ុនក៏កំពុងតែកែសម្រួលកម្មវិធី Baidu Maps ដើម្បីនឹងបានដាក់បញ្ចូល​ទៅ​ក្នុង Play Store វិញផងដែរ។

ទាំងនេះវាគឺជាបញ្ហាដ៏សំខាន់ ដែលមិនត្រឹមតែជាបញ្ហាសម្រាប់ប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះទេ ប៉ុន្តែវាក៏​ជាបញ្ហាសម្រាប់ពិភពលោកទាំងមូលផងដែរ ចំពោះកម្មធីជាច្រើនដែលកំពុងតែធ្វើការប្រមូលព័ត៌មាន​លម្អិតរបស់​អ្នកប្រើប្រាស់ដោយពុំមានការអនុញ្ញាត។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏បានធ្វើការ​ណែនាំជារឿយៗ​ចំពោះ​​ការទាញយកកម្មវិធីផ្សេងៗមកប្រើប្រាស់ សូមមានការប្រុងប្រយ័ត្ន និងមិនត្រូវទាញយកកម្មវិធីណាដែល​គ្មាន​ប្រភពច្បាស់លាស់យកមកប្រើឡើយ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T