អ្នកណាមិនភ្ញាក់ផ្អើលបើ សុខៗ Minho ស្រាប់តែបង្ហាញខ្លួន ក្នុងសភាពបែបនេះ!

//s9.kh1.co/9a/9a091d06091936edaabddeb424329889ae5b40dc.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

សមាជិកក្រុមស្ទើរតែគាំងទៅហើយ! ពេល Minho ចេញពីបំពេញតួនាទីជាទាហានភ្លាម រត់មកពញ្ញាក់សមាជិកក្រុម ដល់កន្លែងការងារភ្លាមតែម្ដង។

កូរ៉េខាងត្បូង ៖ កាលពីពេលថ្មីៗនេះ​ តារាប្រុស Minho សមាជិកក្រុម SHINee បានទៅលេងសមាជិកក្រុមរបស់ខ្លួននៅស្ទូឌីយោផ្ទាល់តែម្ដង ធ្វើឲ្យគ្រប់គ្នាភាំង និងរំភើបមិនតិចទេ ចំពោះសកម្មភាពរបស់លោក ទៅកាន់​ Taemin និង Key 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ កាលពីពេលថ្មីៗនេះ​ ហ្វេនៗពិតជាបានដឹងហើយថា Minho លោកទើបតែបានបំពេញភារៈកិច្ចយោធារួចរាល់។ ជាមួយគ្នានេះដែរ តារាប្រុសរូបនេះ បានទៅលេងមិត្តរួមក្រុម និងអបអរសាទរ តារាប្រុស Taemin ដែលកំពុងត្រៀមខ្លួន ដើម្បីឡើងសម្ដែងទោល លើឆាកស្ថានីយ៍ទូរទស្សន៍ SBS ហើយកំឡុងពេលនោះ ក៏មានវត្តមានរបស់ Key ផងដែរ។

ជាក់ស្ដែងការបង្ហាញខ្លួនរបស់ Minho នៅពេលនោះ គឺលោកមិនបានដោះសម្លៀកបំពាក់ជាទាហាននោះទេ។ ដោយសារតែទង្វើបែបនេះ ទើបធ្វើឲ្យគ្រប់គ្នារីករាយ និងសរសើរថា លោកពិតជាសង្ហាណាស់។ Minho ក៏មិនមានអារម្មណ៍ថាខ្មាសអៀន ជាមួយឈុតបែបនេះនោះឡើយ។

យ៉ាងណាមិញ ក្រោយពីបានជួបគ្នា ពួកគេបានស្ទុះទៅឱបគ្នាភ្លាមៗ ដែលទង្វើនេះ បានបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ពួកគេមានសេចក្ដីនឹករលឹកចំពោះគ្នាកម្រិតណា៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម ៖

  Minho
  Minho
Taemin និង Key 
Taemin និង Key 
Minho និង Taemin
Minho និង Taemin
Minho និង Taemin
Minho និង Taemin
Minho និង Taemin
Minho និង Taemin
Minho និង​ Key
Minho និង​ Key
Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T