កញ្ញាឯកភពផែនដីថៃ ២០២០រូបនេះ កំពុងល្បីមុខដូច Aum ខ្លាំង

//s9.kh1.co/ff/ffe225b39be9773b12f80acae4e68b2cd2b2894e.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្រោយពីមានការតុបតែងមុខមាត់យ៉ាងប្លេកភ្នែករួចមក បវរកញ្ញាភពផែនដីថៃ ២០២០ នាង Nam Petchteeyapar ត្រូវបានអ្នកទស្សនាជាច្រើនមានភាពភ្ញាក់ផ្អើល បន្ទាប់ពីបានឃើញមុខមាត់នាងស្រដៀងទៅនឹង តារាស្រី​ Aum Patcharapa

ថៃ៖ បន្ទាប់ពីបានគ្រងមកុដរួចមក បច្ចុប្បន្ននេះ បវរកញ្ញាភពផែនដីថៃ ២០២០ (Miss Earth Thailand ២០២០)  នាង Nam Petchteeyapar កំពុងស្ថិតនៅក្នុងដំណើរការ ប្រកួតបវរកញ្ញាភពផែនដីឆ្នាំ ២០២០ ដែលកំពុងតែមានរូបភាពថ្មីៗក្នុងការ Update ឲ្យអ្នកគាំទ្រ បានតាមដានទស្សនាជាបន្តបន្ទាប់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ Nam Petchteeyapar ស្រាប់តែបានបញ្ចេញនូវរូបភាពមួយចំនួន សម្រាប់ជូនទៅដល់អ្នកគាំទ្រ ជាមួយនឹងការតុបតែងមុខ ដោយអ្នកផាត់មុខដ៏ល្បីឈ្មោះ NongChat បង្ហាញពីសម្រស់ស្រស់ស្អាត និងមានភាពលេចធ្លោ គួរជាទីចាប់អារម្មណ៍យ៉ាងខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាពដែលបានបង្ហាញពីការតុបតែងមុខមាត់លើកនេះ ក៏បានធ្វើឲ្យអ្នកទស្សនាជាច្រើន មានភាពភ្ញាក់ផ្អើល ចំពោះមុខមាត់ដែលមើលទៅពិតជាស្រដៀងគ្នា ទៅនឹង កំពូលតារាស្រី Aum Patcharapa បេះបិទថែមទៀតផង។ តែយ៉ាងណាមិញ កញ្ញាឯករូបនេះ​ ត្រូវបានគេដឹងថា នាងធ្លាប់បានចំណាយលុយជាច្រើន ដើម្បីធ្វើការវះកាត់មុខមាត់ រួមផ្សំជាមួយនឹងការតុបតែងមុខពី អ្នកផាត់មុខដ៏ល្បីទៀត ធ្វើឲ្យនាងកាន់តែមានភាពលេចធ្លោ បែបនេះ៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

Nam Petchteeyapar
Nam Petchteeyapar
Nam Petchteeyapar
Nam Petchteeyapar
Aum 
Aum 
Aum 
Aum 
រូបភាព ដែល Nam Petchteeyapar មានមុខមាត់ស្រដៀង Aum 
រូបភាព ដែល Nam Petchteeyapar មានមុខមាត់ស្រដៀង Aum 
រូបភាព ដែល Nam Petchteeyapar មានមុខមាត់ស្រដៀង Aum 
រូបភាព ដែល Nam Petchteeyapar មានមុខមាត់ស្រដៀង Aum 
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T