ក្រុមហ៊ុន Microsoft អាចនឹងនាំយកកម្មវិធីរបស់ Android ឲ្យដំណើរការលើ Window 10 នៅឆ្នាំក្រោយ

//s9.kh1.co/12/120d9c90d110dc94f832d67bcb43fc899b3ef4bc.jpg
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

វាអាចជាចំណុចមួយដ៏ល្អ នៅពេលកម្មវិធីក្នុងទូរសព្ទអាចដំណើរការលើកុំព្យូទ័រដោយផ្ទាល់។

បរទេស៖ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Microsoft នឹងនាំយកកម្មវិធីរបស់ Android មកកាន់ប្រព័ន្ធប្រតិបត្តិការ Window នៅក្នុងឆ្នាំ២០២១។ បើទោះបីមានកម្មវិធី Bluestacks ដែលអាចជួយដំណើរការកម្មវិធី Android នៅលើ Window ក៏ហើយក្ដី ក៏ក្រុមហ៊ុន Microsoft អាចនឹងឲ្យកម្មវិធីទាំងនោះដោនឡូតហើយដំណើរការដោយផ្ទាល់ ជាមួយកម្មវិធី UWP និង Win32។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីលើ Android អាចនឹងដំណើរលើការប្រព័ន្ធ Window ក្នុងឆ្នាំ២០២១
កម្មវិធីលើ Android អាចនឹងដំណើរលើការប្រព័ន្ធ Window ក្នុងឆ្នាំ២០២១

បើយោងតាមរបាយការណ៍ពីប្រភព Windows Central បានឲ្យដឹងថា ជំនួបផ្ទៃក្នុងដែលបានចរចារ អាចនឹងបញ្ជាក់ថា តើវាអាចដំណើរការកម្មវិធីរបស់ Android នៅលើ Window 10 ទេ ហើយប្រហែលជាត្រូវកែកុនផ្នែកខ្លះទៅប្រព័ន្ធប្រតិបត្តិការមួយនេះ ដែលនឹងរំពឹងថា មកដល់ក្នុងឆ្នាំ២០២១។ ក្រុមហ៊ុន Microsoft បានអនុម័តប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង ជាប្រព័ន្ធប្រតិបត្តិការទូរសព្ទ ដែលខ្លួនពេញចិត្ត ប៉ុន្តែគម្រោង Windows 10 Mobile ត្រូវបានគេលុបចោលនៅក្នុងឆ្នាំ២០១៧។

ក្រុមហ៊ុន Microsoft បានផ្ដល់កម្មវិធីលើកុំព្យូទ័ជាច្រើន ទៅកាន់ទូរសព្ទ Android រួចមកហើយ និងអ្នកប្រើកម្មវិធី Windows Your Phone អាចដំណើរការកម្មវិធីជាច្រើនពីសេកម្មទូរសព្ទ ដែលត្រូវគ្នាលើកុំព្យូទ័រ ប៉ុន្តែបច្ចុប្បន្ននេះ សេវាកម្មនេះត្រូវបានកំណត់ចំពោះអតិថិជនរបស់ Samsung។ ដូចនេះ មានតែរង់ចាំមើលទាំងអស់គ្នាថា តើវាអាចកើតឡើងមែនឬយ៉ាងណា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T