គយគន់សម្រស់ សោម ស្រីនាថ ក្នុងឈុតអប្សរាលើទឹកដីអង្គរ ពិតជាស្អាតខ្លាំង

//s9.kh1.co/1d/1d918cbbdd22c46030645fbb8d9f74c16a5cd20c.jpg
តារា & កម្សាន្ដ

 ២៦-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាសម្ដែង និងជាពិធីការិនី កញ្ញា សោម ស្រីនាថ ថ្មីៗនេះទើបតែបានបញ្ចេញរូបភាពជាច្រើនសន្លឹក ក្នុងការថតរូបគ្រងឈុតនាងអប្សរា ដោយក្នុងនោះនាងពិតជាស្អាតខ្លាំង អ្នកណាឃើញក៏សរសើរជាហូរហែ។

សៀមរាប៖ ប្រិយមិត្តប្រាកដជា កញ្ញា សោម ស្រីនាថ ជាតារាសម្ដែង និងជាពិធីការិនីមួយរូប ដែលមានឈ្មោះបោះសម្លេងជាយូរមកហើយ។ ហើយមួយរយៈចុងក្រោយនេះ នាងក៏នៅតែទទួលបានការគាំទ្រច្រើនពីសំណាក់ហ្វេនៗ ទៅលើសមត្ថភាព ទេពកោសល្យរបស់នាងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក បើងាកមកមើលការតុបតែងខ្លួនរបស់តារាស្រីរូបនេះវិញ ឃើញថានៅពេលដែលនាងឡើងឆាកម្ដងៗ  តែងតែមានការច្នៃប្រឌិតរៀបចំខ្លួន ជាមួយសម្លៀកបំពាក់ឡូយឆាយ ទាន់សម័យមើលទៅស្អាតគ្រប់កាលៈទេសៈតែម្ដង។

ពិសេស ថ្មីៗនេះផងដែរ សោម​ ស្រីនាថ ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម ដោយនាងបានគ្រងនូវឈុតនាងអប្សរា បង្ហាញកាយវិការយ៉ាងទន់ភ្លន់ នៅលើទឹកដីបរិវេណប្រាសាទអង្គរវត្ត មើលទៅពិតជាស្រស់ស្អាតគួរឲ្យចង់គយគន់តែម្ដង។ ម្យ៉ាងវិញទៀត កាលពីពេលកន្លងមក ហ្វេនៗធ្លាប់តែឃើញនាងស្លៀកឈុតបែបសម័យថ្មី តែដល់ពេល ស្រីនាថ ងាកមកគ្រងឈុតបុរាណបែបនេះទៅ នាងកាន់តែមានភាពស្រស់ស្អាត ស្រគត់ស្រគំសាកសមជាសុភាពនារីខ្មែរ អ្នកណាៗឃើញហើយក៏សរសើរពីនាងគ្រប់គ្នាផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

សោម ស្រីនាថ 
សោម ស្រីនាថ 
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ ក្នុងឈុតអប្សរា
សោម ស្រីនាថ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T