Pacquiao បញ្ជាក់ពីការប្រកួតរបស់គេ ជាមួយនឹងកំពូលតារា UFC Conor នៅមជ្ឈិមបូព៌ា

//s9.kh1.co/f8/f8ea70ab20eac5a84810a093d9e9f68a3877b729.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ដឹងតែកក្រើកហើយជំនួបក្នុងឆ្នាំ២០២១ខាងមុខនេះ

បរទេស៖  យោងតាមការចុះផ្សាយរបស់គេហទំព័រ Independent News នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អ្នកប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao បានបញ្ជាក់ថារូបគេនឹងប្រកួតជាមួយ Conor McGregor នៅមជ្ឈឹមបូព៌ាឆ្នាំក្រោយ ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Pacquiao vs   Conor McGregor 
 Pacquiao vs   Conor McGregor 

បើយោងតាមការិយាល័យរបស់ Pacquiao បានឲ្យដឹងថា ៖

ដើម្បីជាប្រយោជន៍ដល់ជនរងគ្រោះហ្វីលីពីនដោយសារ Covid-19 សមាជិកព្រឹទ្ធសភា Manny Pacquiao នឹងត្រូវប្រកួតជាមួយកំពូលតារា UFC លោក Conor McGregor នៅឆ្នាំក្រោយ។ ចំណែកដ៏ធំនៃប្រាក់ចំណូលរបស់គាត់ នឹងបន្តទៅអ្នកដែលរងផលប៉ះពាល់នៅទូទាំងប្រទេសដោយសារជំងឺរាតត្បាតនេះ។

ការិយាល័យរបស់ Pacquiao 

គួរបញ្ជាក់ដែរថាបន្ទាប់ពី ចាញ់ Floyd Mayweather ក្នុងឆ្នាំ២០១៧ ហើយ McGregor សង្ឃឹមថានឹងបង្ហាញខ្លួនសាជាថ្មី ក្នុងសង្វៀនប្រដាល់ម្តងទៀត ជាមួយនឹង Pacquiao ។ 

  Floyd Mayweather vs  Conor
  Floyd Mayweather vs  Conor

ចំណែកឯ Pacquiao វ័យ៤១ឆ្នាំ បានប្រកួតចុងក្រោយនៅខែកក្កដាឆ្នាំ២០១៩ ដោយបានផ្តួល Keith Thurman ក្នុងកំណត់ត្រារបស់គេសរុប៧១ដង ឈ្នះ៦២ និងចាញ់ ៧ដង និងស្មើ ២ ដង៕ 

keith thurman vs manny pacquiao
keith thurman vs manny pacquiao
ស្ថិតិកីឡាករទាំងពីរ 
ស្ថិតិកីឡាករទាំងពីរ 

ប្រភពindependent.co.uk

Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T