មួយ​សន្លឹក​ទាក់​ទាញ​ខ្លាំង​ពី​តារា​ស្រី​ ៩ ​រូប ក្នុង​ទ្រនំ​រស្មី​ហង្ស​មាស

//s9.kh1.co/ca/ca63a8b3cc8cacb71041f8cf5aaf094aa7b758e2.jpg
នារី

 ២៦-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ផលិតកម្មដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងដណ្តើមទីផ្សារសិល្បៈចម្រៀងបានស្ទើរទូទាំងប្រទេសនាពេល​បច្ចុប្បន្ននេះ​កាលពី​ប៉ុន្មានម៉ោងមុនស្រាប់តែបានបើកបង្ហាញនូវរូបថតមួយសន្លឹក ដែលទទួលបានភាពទាក់ទាញខ្លាំងគួរឱ្យកត់សម្គាល់។

ផលិតកម្មដ៏ធំប្រចាំប្រទេសកម្ពុជា ដែលកំពុងដណ្តើមទីផ្សារសិល្បៈចម្រៀងបានស្ទើរទូទាំងប្រទេសនា​ពេលបច្ចុប្បន្ន​នេះ កាលពីប៉ុន្មានម៉ោងមុនស្រាប់តែបានបើកបង្ហាញនូវរូបថតមួយសន្លឹក ដែលទទួលបានភាពទាក់ទាញខ្លាំង​គួរឱ្យ​កត់សម្គាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះរូបថតមួយសន្លឹកនោះផងដែរ មានតារាចម្រៀងក្នុងទ្រនំហង្សមាស រហូតដល់ទៅ ០៩រូប រួមមាន កញ្ញា ផន ស្រីខួច អ្នកនាង សុខ ស្រីនាង កញ្ញា វី ឌីណែត កញ្ញា ឈិន ម៉ានិច្ច កញ្ញា ចំរើន សុភ័ក្ត្រ កញ្ញា រ៉េត ស៊ូហ្សាណា កញ្ញា ប៉ាច គីមមួយ កញ្ញា ឈីន រតនៈ និងកញ្ញា ម៉ង់ ចាន់កញ្ញា ដែលតារាចម្រៀងស្រីទាំងអស់ស្ថិតក្នុងឈុតសម្លៀកអាវធំ ការរៀបចំខ្លួនក្នុងស្តាយ៍តែមួយ បែបសុភាពនារី មិនសាមញ្ញពេក មិនស៊ិចស៊ីពេក ស្អាតមួយបែបម្នាក់តែម្តង។

ដោយឡែកទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ក៏បានលាក់បំពួនរង់ឱ្យអ្នកគាំទ្រទស្សន៍ទាយថា​តើរូបថតមួយសន្លឹកនេះស្ថិតក្នុងគោលបំណងអ្វីដែលរួមមានដូចជា រូបថតសម្រាប់គ្រីស្តម៉ាស រូបថតសម្រាប់ឆ្នាំ​សកល​ រូបថត​សម្រាប់១៤កុម្ភៈ រូបថតសម្រាប់សិទ្ធនារី ឬ រូបថតសម្រាប់ធ្វើប្រតិទិន។

គួរបញ្ជាក់បន្ថែមថា ត្រឹមរយៈពេលប៉ុន្មានម៉ោងនៃការបង្ហោះរូបថតមួយសន្លឹកនោះអាចទទួលបានការចុច Like រហូតដល់ទៅជាង ២០K Likes៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

តារាចម្រៀងទាំង ០៩រូប
តារាចម្រៀងទាំង ០៩រូប
តារាចម្រៀងទាំង ០៩រូប
តារាចម្រៀងទាំង ០៩រូប
ការបង្ហោះរបស់ផេកផ្លូវការ
ការបង្ហោះរបស់ផេកផ្លូវការ
ផន ស្រីខួចរ៉េត ស៊ូហ្សាណាឈិន ម៉ានិច្ច ម៉ង់ ចាន់កញ្ញាឈីន រតនៈប៉ាច គីមមួយសុខ ស្រីនាងចំរើន សុភ័ក្រវី ឌីណែត
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T