បើម្តាយបង្កើត បានឃើញមុខកូនពេលនេះ តើស្តាយទេ? នេះជាមុខមាត់ អូនតូចដែលត្រូវម្តាយ បោះចោលក្នុងគំនរសំរាម

//s9.kh1.co/66/66820fd386bca5fea3d6f931f287bf3a8e03c52a.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ១០ល្ងាច · ៣ ឆ្នាំមុន

ទារិកា ដែលគេរើសបាន ពីគំនរសំរាម ពេលនេះ មានមុខមាត់ គួរឲ្យស្រលាញ់ណាស់ ដែលមនុស្សគ្រប់គ្នា នាំគ្នាក្នាញ់ ជាមួយនឹង ស្នាមសើចរបស់រូបគេ។

ភ្នំពេញ៖ អាចជាមានប្រិយមិត្តបានចាំ នូវរឿងរ៉ាវដ៏គួរឲ្យអានិតអាសូរ និងខ្លោចចិត្តខ្លាំងមែនទែន ដែលមានទារិកា ត្រូវបានគេរកឃើញ នូវគំនរសំរាម ខណៈអ្នករើសសំរាម បានប្រទះឃើញដោយចៃដន្យ ចុះបើសិន មិនមានអ្នកឃើញទៅ តើជីវិតទារិកាមួយរូបនេះ នឹងទៅជាបែបណា? 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចជាពាក្យចាស់បានពោលថា «មនុស្សយើង អាចនឹងមានឆ្អឹងអណ្តែត» សម្រាប់ទារិកាតូច ត្រូវបានអ្នកមានចិត្តបុណ្យ បានយកទៅចិញ្ចឹមបីបាច់ថែរក្សាយ៉ាងល្អ រហូត ពួកគាត់បានបើកហាងមួយកន្លែង ដាក់ឈ្មោះទារិការូបនេះទៀត ដើម្បីឲ្យមហាជន បានដឹងថា ជាហាងរបស់រូបគេ។

អ្វីដែលកាន់តែចាប់អារម្មណ៍ នៅពេលនេះ រូបគេ ក៏បានធំធាត់ឡើងយ៉ាងល្អបំផុត ក្រោមការមើលថែ យ៉ាងដិតដល់ និងការស្រលាញ់ដូចជាកូនបង្កើតទៀតផង ដោយមិនខ្វល់ ទារិការូបនេះ មកពីប្រភពណានោះទេ។ ហើយមិនតែប៉ុណ្ណោះ មុខមាត់របស់រូបគេ ពិតជាគួរឲ្យស្រលាញ់ ជាមួយនឹងកែវភ្នែកធំៗ មុខប៉ោង គួរឲ្យក្នាញ់ ដែលសឹងមិននឹកស្មានថា ទារិការូបនេះ មានមុខល្អយ៉ាងហ្នឹង។

យ៉ាងណាមិញ មតិជាច្រើន នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក បាននិយាយថា បើសិនម្តាយទារិការូបនេះ បានឃើញ តើនឹងមានអារម្មណ៍ស្តាយ និងឈឺចាប់ដែរអត់ ដែលបោះបង់កូនដ៏ស្រស់ស្អាត ដោយគ្មានអាល័យ សូម្បីតែបន្តិចនោះ?

រូបថត ពេលឃើញទារិកា ក្នុងគំនរសំរាម
រូបថត ពេលឃើញទារិកា ក្នុងគំនរសំរាម
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
រូបថតទារិកា ពេលនេះ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T