ថ្លៃ​ណាស់! Arsenal ត្រូវ​ចំណាយ​៤៥​លាន​ផោន​​ប្រសិន​បើ​ចង់​បានតារា​​ឆ្នើម​នៅ ​La Liga រូបនេះទៅរួមក្រុម

//s9.kh1.co/8d/8d517158e3da9e6896d3dc0f90db52da7d4ded48.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២០ ៩ល្ងាច · ៣ ឆ្នាំមុន

ក្លិបកាំភ្លើងធំ Arsenal ត្រូវចំណាយប្រមាណ៤៥លានផោន​ប្រសិនបើចង់បានកីឡាករ Pau Torres​​​ ពី Villarreal

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាក្លិបកាំភ្លើងធំ Arsenal កំពុងតែចូលខ្លួនប្រជែងជាមួយនឹង Manchester United និង Real Madrid តាមប្រមាញ់យកខ្សែការពារឆ្នើម Pau Torres​​​ ពីក្លិប​ Villarreal របស់់អេស៉្បាញនៅទីផ្សារដោះដូរ​ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pau Torres​​​
Pau Torres​​​

ក្នុងនោះដែរក្លិប Villarreal បានធ្វើការទាមទារតម្លៃខ្លួនកីឡាករជម្រើសជាតិអេស៉្បាញរូបនេះដល់ទៅ ៤៥លានផោនឯណោះ (ឬប្រមាណ៦០លានដុល្លារ)។ ហើយប្រសិនបើក្លិបលោក Mikel Arteta ហ៊ានចំណាយលើតម្លៃនេះមែននោះ រនាំងការពារវ័យ២៣ឆ្នាំ Pau Torres​​​ នឹងស្ថិតក្នុងបញ្ជីខ្សែកាពារកណ្តាលថ្លៃជាងគេម្នាក់នៅ Arsenal ។

Pau Torres​​​
Pau Torres​​​

គួរបញ្ជាក់ដែរថាសម្រាប់រដូវកាលថ្មីនេះ Pau Torres នៅតែជារនាំងការពារដ៏សំខាន់ម្នាក់របស់ Villarreal ពោលបង្ហាញខ្លួនសរុបបានចំនួន១១ប្រកួតមកហើយ ក្នុងនោះរូបគេក៏មានឱកាសរកបានមួយគ្រាប់ផងដែរ៕

Pau Torres​​​
Pau Torres​​​

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T