ទើបកើតសោះ កូនប្រុសដំបូង Mai Sukhon មុខដូចនាងបេះបិទ

//s9.kh1.co/5e/5ed3d769122567bf5475c8aed08d799c0ffb8871.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីពេលថ្មីៗនេះ តារាសម្ដែង Mai Sukhon ទើបតែបានសម្រាលបានកូនប្រុសម្នាក់ដោយសុវត្ថិភាព ដែលដំណឹងនេះធ្វើឲ្យអ្នកគាំទ្រ ក៏ដូចជាគ្រួសាររបស់នាងផ្ទាល់តែម្ដង មានការសប្បាយចិត្តជាខ្លាំង។

ថៃ៖ កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា កន្លងទៅ តារាសម្ដែងស្រីថៃ Mai Sukhon ទើបតែបានបង្ហាញដំណឹងល្អមួយដល់អ្នកគាំទ្រ ដោយនាងបានសម្រាលបានកូនប្រុសដំបូងម្នាក់ដោយសុវត្ថិភាព បន្ទាប់ពីបានពរពោះរយៈពេលជាង ៩ខែមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ បន្ទាប់ពីសម្រាលបានរយៈពេលជិតមួយអាទិត្យ  តារាស្រីរូបនេះ ក៏បានបង្ហាញរូបភាពកូនប្រុសរបស់នាងដែលទើបនឹងកើត នៅលើបណ្ដាញសង្គមជាបន្តបន្ទាប់ ដែលធ្វើឲ្យអ្នកណាៗឃើញហើយក៏គ្រឺតជាមួយនឹងកូនរបស់នាងគ្រប់គ្នាផងដែរ។

ដោយក្នុងនោះ ឃើញថាបើទោះបីជាកូនប្រុសរបស់ Mai Sukhon ទើបតែកើតបានប៉ុន្មានថ្ងៃពិតមែន ប៉ុន្តែបើយើងសង្កេតទៅ ទារកតូចនេះពិតជាមានមុខមាត់ឃ្យូត និងគួរឲ្យក្នាញ់ខ្លាំងតាំងពីកំណើតតែម្ដង ពិសេសនោះគឺក្មេងតូចនេះ មានទម្រង់មុខមាត់តូច ច្រមុះស្រួច កាត់បានទៅរកម្ដាយគេគ្មានខុសបន្តិចឡើយ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Mai Sukhon និងគ្រួសារ
Mai Sukhon និងគ្រួសារ
Mai Sukhon
Mai Sukhon
Mai Sukhon និង កូនប្រុស
Mai Sukhon និង កូនប្រុស
Mai Sukhon និង កូនប្រុស
Mai Sukhon និង កូនប្រុស
កូនប្រុស  Mai Sukhon
កូនប្រុស Mai Sukhon
កូនប្រុស  Mai Sukhon
កូនប្រុស  Mai Sukhon
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T