មិនសរសើរមិនបាន! ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិមួយបានប្រគល់ជូន ខេ ស៊ីមេន មុនគេប្រចាំប្រទេសកម្ពុជា

//s9.kh1.co/9a/9a7854b8f768627fd6f8a908561102c2710db916.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

នេះ​ពិតជា​កិត្តិយសដ៏ធំធេង​ ដែលនៅកម្ពុជា​យើង​ មាន​​រោងចក្រ​ស៊ីម៉ងត៍គុណភាពខ្ពស់មួយដោយ​ផ្ទាល់​ មានទីតាំងនៅ​ក្នុងខេត្ត​កំពត គឺ​ រោងចក្រ​ ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) ដែល​កាលពីថ្មីៗនេះ បាន​ទទួលពានរង្វាន់អន្តរជាតិ លើគុណភាព "TPM Excellent: Category A" លំដាប់​លេខ​មួយ​ ពី​ Japan Institute of Plant Maintenance (JIPM) ដែលជាគ្រឹះស្ថានលើកកម្ពស់ផលិតផល និងឧបករណ៍សំណង់ ដែលមានសុវត្ថិភាព ស្ថេរភាព គុណភាពខ្ពស់ តាមបច្ចេកវិទ្យាទំនើប ប្រចាំប្រទេសជប៉ុន។

ភ្នំពេញ៖ នេះ​ពិតជា​កិត្តិយសដ៏ធំធេង​ ដែលនៅកម្ពុជា​យើង​ មាន​​រោងចក្រ​ស៊ីម៉ងត៍គុណភាពខ្ពស់មួយដោយ​ផ្ទាល់​ មានទីតាំងនៅ​ក្នុងខេត្ត​កំពត គឺ​ រោងចក្រ​ ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) បាន​ទទួលពានរង្វាន់អន្តរជាតិ លើគុណភាព "TPM Excellent: Category A" លំដាប់​លេខ​មួយ​ ពី​ Japan Institute of Plant Maintenance (JIPM) ដែលជាគ្រឹះស្ថានលើកកម្ពស់ផលិតផល និងឧបករណ៍សំណង់ ដែលមានសុវត្ថិភាព ស្ថេរភាព គុណភាពខ្ពស់ តាមបច្ចេកវិទ្យាទំនើប ប្រចាំប្រទេសជប៉ុន។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)
 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)

ជាក់ស្តែង​ បើទោះបច្ចុប្បន្ន​ សេដ្ឋកិច្ច​កម្ពុជាកំពុង​ទទួលរងផលប៉ះពាល់​ដោយ​សារកូវីដ-១៩ តែសន្ទុះនៃ​​​ការ​សាងសង់​សំណង់នានា​ នៅតែ​បន្ត​រីកដុះដាលមិនឈប់ឈរ​​ មិន​ថា​នៅ​ទី​ក្រុង​ភ្នំពេញ​ ឬ​​នៅតាមបណ្តា​ខេត្ត​នានា​ទេ​  ដែលក្នុង​ដំណើរការ​នេះ មិនអាច​ខ្វះបានឡើយ​នូវតម្រូវការ​ស៊ីម៉ងត៍ ដែលមានតម្លៃសមរម្យ និងធានាបាននូវគុណភាពយូរអង្វែង សមស្របនឹងស្ថានភាព​សេដ្ឋកិច្ចប្រជាជនខ្មែរ​ភាគច្រើន ដូចជា ​ ស៊ីម៉ងត៍ ខេ ស៊ីមេន ដែលក្នុង​នេះ រួមមាន ​ ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) និង​ ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering)

 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)
 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)

ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement) និង​ ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering) គឺ​ជា​ប្រភេទ​ស៊ីម៉ងត៍​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ច្រើន​ជាង​គេជាយូរឆ្នាំណាស់មកហើយ ​​ និង​ទទួល​បាន​ការ​សរសើរ​មិន​ដាច់​ពី​មាត់លើគុណ​ភាព ​ ពិសេសពីសំណាក់អ្នកប្រើប្រាស់ផ្ទាល់​​ ពេល​បាន​ប្រើ​រួម​គ្នា​ទៅ​លើ​សំណង់​គ្រប់​ប្រភេទ​។

 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)
 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)
 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)
 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)

មុខ​ងារ​សំខាន់​របស់ ស៊ីម៉ងត៍ ​ ខេ ស៊ីមេន (K-Cement) ​គឺប្រើប្រាស់ដើម្បីចាក់គ្រឹះសំណង់ផ្សេងៗ រៀបជញ្ជាំង រៀបឥដ្ឋ និងការ៉ូ ដែលបច្ចេកទេសម៉ូលេគុលដ៏ទំនើបនៅក្នុង​ស៊ីម៉ងត៍នេះ ខាំជាប់គ្នា​យ៉ាងខ្លាំងល្អ​ បង្កើតបានជាភាពរឹងមាំ ​​ធ្វើ​ឲ្យ​សំណង់​គ្រប់​ប្រភេទ​ មិន​ថា​ផ្ទះ​ល្វែង​ ឬ​អគារ​ធំៗ ធានា​បាន​នូវ​គុណ​ភាព​ និង​ភាពរឹង​មាំជាប់​​យូរអង្វែង​​គ្រប់​កាលៈទេសៈ​ តកូនតចៅ។

 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)
 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)

ចំណែក​ឯ​ ស៊ីម៉ងត៍បូក ខេ ស៊ីមេន (K-Plastering) ​ គឺ​ត្រូវ​បាន​ប្រើ​ប្រាស់សម្រាប់​ការ​បូកជញ្ជាំង​ ឬ​ ផ្ទៃ​ណា​មួយ ​ដែលសាច់ស៊ីម៉ងត៍នឹងឆាប់​ស្អិត​ ខាំជាប់គ្នា​បានយ៉ាងល្អ មិន​មានការជ្រុះរប៉ាត់រប៉ាយ ​ធ្វើ​ឲ្យ​ផ្ទៃជញ្ជាំងរាប​ស្មើ រលោង ស្អាត​ ទាំង​ផ្ទៃ​ខាង​ក្នុង​ និង​ខាង​ក្រៅផ្ទះ ឬ អគារ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុមហ៊ុន​ K-Cement ជា​ក្រុមហ៊ុន​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ ដែល​ទទួល​បាន​ពាន​រង្វាន់​ដល់​អស្ចារ្យ​មួយ​នេះ​ ដែល​បង្ហាញ​ពី​ដំណើរ​ការ​ និង​សមិទ្ធផល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​នេះ​ ដែល​រួម​បញ្ចូល​ជាមួយ​នឹង​ ការ​គ្រប់​គ្រង​នូវ​ដំណើរ​ការ​ផលិត​ និង​ថែរក្សា​បរិស្ថាន​ តាម​ស្តង់​ដារ​លំដាប់​ថ្នាក់​ពិភព​លោក​ ដើម្បី​ធានា​បាន​នូវ​គុណ​ភាព​ នូវ​រាល់​ផលិត​ផល​របស់​ SCG​។​

មិន​តែ​ប៉ុណ្ណោះ​ ស៊ីម៉ងត៍​ ខេ ស៊ីមេន ជា​ស៊ីម៉ងត៍​លំដាប់​ថ្នាក់​លេខ​ ១ ​ប្រចាំ​ប្រទេស​កម្ពុជា​ ដែល​មាន​ចំណុចពិសេស​ ​៣  គឺ​ រឹងមាំ​ គង់​វង្ស​ យូរ​អង្វែង​ និង​ជា​ជម្រើស​ទី​មួយ​ជានិច្ច​សម្រាប់​អ្នក​សាងសង់ ៕

 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)
 ស៊ីម៉ងត៍ ខេ ស៊ីមេន (K-Cement)
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T