កុំប្រហែស! អ្នកឆ្លងកូវីដ-១៩ ទូទាំងពិភពលោកកើនដល់ជាង «៦០លាននាក់» ខណៈអ្នកស្លាប់កើនឡើងដល់...

//s9.kh1.co/6b/6bfea1890ce286d22413347e45ae6174264de072.png
សង្គម

 ២៥-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាវេលាម៉ោង៣:០០នាទីរសៀល បានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ-១៩ទូទាំងពិភពលោកបានបន្ដកើនដល់ ៦០,១៥១,៧៩៩ករណី។

បរទេស៖ កាលពីចុងឆ្នាំ២០១៩ ជំងឺរលាកសួតប្រភេទថ្មី ឬហៅថា កូវីដ-១៩ ដែលបង្កដោយវីរុសកូរ៉ូណា បានផ្ទុះឡើងដំបូងបង្អស់ក្នុងទីក្រុងវូហាន ប្រទេសចិន និងបន្ដរីករាលដាលចូលស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក។ ឥទ្ធិពលរបស់ជំងឺឆ្លងដ៏កាចសាហាវនេះ នៅតែមានសភាពស្រួចស្រាវ ដោយចំនួនអ្នកឆ្លង និងស្លាប់ថ្មីបន្ដកើនឡើងជារៀងរាល់ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង យោងតាមគេហទំព័រអន្ដរជាតិ Worldometer គិតត្រឹមថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាវេលាម៉ោង៣:០០នាទីរសៀល បានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ-១៩ទូទាំងពិភពលោកបានបន្ដកើនដល់ ៦០,១៥១,៧៩៩ករណី ដែលក្នុងនោះស្លាប់ចំនួន១,៤១៥,៧៧៦នាក់ និងជាសះស្បើយចំនួន ៤១,៥៩៦,៥៩០នាក់។

គួរឲ្យដឹងដែរថា នាពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិក គឺជាប្រទេសដែលរងគ្រោះខ្លាំងបំផុតនៅលើពិភពលោក ដោយមានករណីឆ្លងសរុបចំនួន ១២,៩៥៦,៧៨៣នាក់ និងអ្នកស្លាប់ចំនួន ២៦៥,៩៤៣នាក់៕

ដោយឡែកសម្រាប់ប្រទេសកម្ពុជា មកទល់ពេលនេះ មានករណីឆ្លងសរុបចំនួន៣០៧នាក់ ដោយក្នុងនោះព្យាបាលជាសះស្បើយ២៩៨នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួននាក់៕

សូមចូលរូមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា
សូមចូលរូមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T