នេះប្រភេទត្រីឆ្លាមបុរាណដ៏កាចសាហាវ ដែលមានធ្មេញមុត និងភ្នែកធំៗ

//s9.kh1.co/5b/5b0c9a27833fbd5d9b6578dbc3a252d35e2bccdd.jpg
បច្ចេកវិទ្យា

 ២៥-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

វាជាសត្វមានថ្គាមដែលលឹបចូលក្នុង នៅពេលបិទមាត់ និងលៀនចេញមកក្រៅ នៅពេលបើកមាត់។

បរទេស៖ ថ្មីៗនេះ អ្នកវិទ្យាសាស្ត្របានរកឃើញសត្វដែលមានលក្ខណៈគួរឲ្យខ្លាច នៅក្នុងផូស៊ីល ដែលមានអាយុកាល៣៧០លានឆ្នាំ ដែលធ្លាប់រស់នៅក្នុងទឹក ក្បែរប្រទេសម៉ារុក។ កាលពីមុន ប្រភេទសត្វនេះមិនទាន់ត្រូវបានគេស្គាល់ច្បាស់ ហើយវាត្រូវបានគេឲ្យឈ្មោះថា Ferromirum oukherbouchi។ វាជាសត្វមានថ្គាមដែលលឹបចូលក្នុង នៅពេលបិទមាត់ និងលៀនចេញមកក្រៅ នៅពេលបើកមាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបគំនូរតំណាងត្រីឆ្លាមបុរាណ Ferromirum oukherbouchi
រូបគំនូរតំណាងត្រីឆ្លាមបុរាណ Ferromirum oukherbouchi

មិនដូចត្រីឆ្លាមបច្ចុប្បន្ន ដែលធ្មេញចាស់ត្រូវដុះជំនួសធ្មេញថ្មី ត្រីឆ្លាមមួយប្រភេទនេះមានដុះពន្លកធ្មេញថ្មីរបស់វានៅជួរផ្នែកខាងក្នុងនៃថ្គាម ជាប់នឹងធ្មេញចាស់។ នៅពេលធ្មេញថ្មីលូតលាស់ ពួកវានឹងកោងឆ្ពោះទៅអណ្ដាតរបស់ត្រីឆ្លាម។ នៅពេលត្រីឆ្លាមបើកមាត់របស់វា ឆ្អឹងខ្ចីនៅខាងក្រោយថ្គាមបានបត់បែន ដូច្នេះទើបអាចរុញធ្មេញថ្មីមកកាន់ខាងមុខ ដែលជួយឲ្យវាអាចខាំសត្វផ្សេងៗ ជាមួយធ្មេញយ៉ាងច្រើនតាមដែលអាចធ្វើទៅបាន នេះបើយោងតាមការសិក្សាថ្មី។

ផូស៊ីលដែលស្កេនដោយកាំរស្មីអ៊ិច
ផូស៊ីលដែលស្កេនដោយកាំរស្មីអ៊ិច

ត្រីឆ្លាម F. oukherbouchi មានរាងស្លីមតូច ដែលមានប្រវែងប្រហែល៣៣សង់ទីម៉ែត្រ ហើយមានចុងច្រមុះរាងត្រីកោណហើយខ្លី។ អ្នកវិទ្យាសាស្ត្របានរាយការណ៍ថា ភ្នែកដ៏ធំរបស់វាខុសពីធម្មតា ដោយមានគន្លងប្រហែល៣០ភាគរយ នៃប្រវែងសរុបរបស់ប្រអប់ខួរ។ ឆ្អឹងថ្គាមនិងរចនាសម្ព័ន្ធឆ្អឹងខ្ចីនៅខាងក្រោយថ្គាម ត្រូវបានរក្សាទុកលក្ខណៈវិជ្ឈមាត្រ៣ ដែលផ្ដល់តម្រុយអំពីសម្ព័ន្ធថ្គាមនិងមុខងាររបស់ត្រីឆ្លាមបុរាណ។

ដោយសារតែថ្គាមនៅមានតែលក្ខណៈល្អ អ្នកស្រាវជ្រាវអាចស្កេនវា ជាមួយការថតកាំរស្មីអ៊ិច ហើយបន្ទាប់មកយកបង្កើតជាគំរូបែបឌីជីថល ក្នុងទម្រង់ 3D ដើម្បីធ្វើតេស្ដមេកានិច៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T