ទៅដល់សៀមរាបម្ដងនេះ មិនឲ្យខាតទេ នៅ សូនីតា ថតរូបជុំគ្រួសារយ៉ាងមានក្ដីសុខ

//s9.kh1.co/9c/9c6c4151b9bea5d82100ed7837bebf09798e577c.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ចាប់តាំងពីមានកូនរួច ជីវិតគ្រួសារអ្នកនាង នៅ សូនីតា កាន់តែបង្ហាញពីសុភមង្គលជាងមុន មិនតែប៉ុណ្ណោះ ប៉ុន្មានម៉ោងមុននេះ នាងបានបង្ហោះរូបជុំគ្រួសារ យ៉ាងមានភាពកក់ក្ដៅតែម្ដង។

សៀមរាប៖ តារាសម្ដែងស្រី អ្នកនាង នៅ សូនីតា បន្ទាប់ពីមានកូនប្រុសម្នាក់គួរឲ្យក្នាញ់ចូលមកក្នុងជីវិតមក គេឃើញជីវិតគ្រួសារ តារារូបនេះកាន់តែ មានក្ដីសុខជាងមុនទ្វេដង។ ម្យ៉ាងវិញទៀត បើទោះបីនាងមានភាពមមាញឹកនឹងការងារយ៉ាងណាក្ដី ក៏តារារូបនេះ នៅតែឆ្លៀតពេលនៅក្បែរកូនប្រុស និងស្វាមីបង្កើតសុភមង្គលក្នុងគ្រួសារផងដែរ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ចាប់តាំងពីកសាងជីវិតគ្រួសាររួចមក តារាស្រីរូបនេះ តែងតែបង្ហាញនូវស្នាមញញឹមយ៉ាងស្រស់ស្រាយ គ្រប់ពេលតែម្ដង ខណៈដែលមានស្វាមីល្អ ចេះយល់ចិត្ត និងមានកូនប្រុសម្នាក់ឆ្លាត ឃ្យូតគួរឲ្យស្រលាញ់បែបនេះ។ ជាពិសេស មួយរយៈចុងក្រោយនេះ គេសង្កេតឃើញ ចំណងស្នេហាប្ដីប្រពន្ធតារារូបនេះ កាន់តែល្អូកល្អើននឹងគ្នាមិនចាញ់ពេលផ្ដើមស្នេហ៍គ្រាដំបូងឡើយ។ 

តួយ៉ាង ប៉ុន្មានម៉ោងមុននេះ អ្នកនាង នៅ សូនីតា បានបង្ហោះរូបភាពថ្មីជុំគ្រួសារ ពេលទៅដើរលេងនៅទឹកដីអង្គរខេត្តសៀមរាប មើលទៅនាង និងស្វាមី បានបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខពេញលេញតែម្ដង។ ដោយរូបភាពជាច្រើនសន្លឹកនោះ បានបញ្ចាក់ឲ្យឃើញយ៉ាងច្បាស់ថា ជីវិតគ្រួសារនាងមានភាពរឹងមាំ យល់ចិត្តគ្នាកាន់តែខ្លាំង លើសពីនេះទៅទៀត គេឃើញតារារូបនេះ និងស្វាមី បានបង្ហាញសកម្មភាពស្វីតៗ ជាមួយគ្នាដូចគូស្នេហ៍ថ្មីថ្មោងយ៉ាងដូច្នោះដែរ។ ក្នុងនោះដែរ បន្ទាប់ពីអ្នកគាំទ្រជាច្រើន បានឃើញរូបភាពជុំគ្រួសារតារាស្រីកូនមួយរូបនេះរួច ពួកគេបានសរសើរពីជីវិតគ្រួសារនាងគ្រប់គ្នាតែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖ 

  អ្នកនាង នៅ សូនីតា
  អ្នកនាង នៅ សូនីតា
  អ្នកនាង នៅ សូនីតា និងស្វាមី
  អ្នកនាង នៅ សូនីតា និងស្វាមី
  អ្នកនាង នៅ សូនីតា និងស្វាមី
  អ្នកនាង នៅ សូនីតា និងស្វាមី
  អ្នកនាង នៅ សូនីតា និងស្វាមី
  អ្នកនាង នៅ សូនីតា និងស្វាមី
  អ្នកនាង នៅ សូនីតា ជាមួយស្វាមី និងកូនប្រុស

នៅ សូនីតា
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T