មកស្គាល់អាងហែលទឹកជ្រៅបំផុតនៅលើពិភពលោករបស់ប៉ូឡូញ ដែលមានជម្រៅរហូតដល់...(មានវីដេអូ)

//s9.kh1.co/c4/c4e1e59b23e08b31d326c2e8751944260cbf1151.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ១២ល្ងាច · ៣ ឆ្នាំមុន

អាងហែល​ទឹក​ជ្រៅ​ជាង​គេ​បំផុត​នៅលើពិភពលោកឈ្មោះថា DeepSpot បានបើកដំណើរការក្នុងប្រទេសប៉ូឡូញកាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកាកន្លងទៅនេះ។

ប៉ូឡូញ៖ អាងហែល​ទឹក​ជ្រៅ​ជាង​គេ​បំផុត​នៅលើពិភពលោកឈ្មោះថា DeepSpot បានបើកដំណើរការ កាលពីថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកាកន្លងទៅនេះ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Mszczonow ចម្ងាយប្រមាណ ៤០​គីឡូម៉ែត្រ​ពីរដ្ឋធានី Warsaw នៃប្រទេសប៉ូឡូញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាងហែលទឹក DeepSpot មាន​ជម្រៅ ៤៥ម៉ែត្រ និងអាចផ្ទុកបរិមាណទឹកបានរហូតដល់ទៅ ៨,០០០គូបឯណោះ។ វារួមបញ្ចូលទាំងកប៉ាល់បាក់បែក សម្រាប់ឲ្យអ្នកមុជទឹកអាចធ្វើការរុករកដោយសេរីផងដែរ។ លើសពីនេះ នៅខាងក្រោមផ្ទៃទឹករួមមានបន្ទប់សណ្ឋាគារ ភោជនីយដ្ឋាន និងបន្ទប់សន្និសីទជាដើម ដូច្នេះ​ភ្ញៀវ​​អាចចូល​ទស្សនាក្នុង​អាងទឹក តាមរយៈ​រូង​កញ្ចក់​ផ្ទាល់តែម្ដង។

បច្ចុប្បន្ន អាងហែលទឹកនេះអាចទទួលអតិថិជនបានកំឡុងពេលមានជំងឺរាតត្បាត ដោយសារតែវាត្រូវបានគេចាត់ទុកថាមជ្ឈមណ្ឌលបណ្ដុះបណ្ដាល​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ជ្រមុជ​ទឹក​ដំបូង ក៏ដូច​ជា​អ្នក​ដែល​មាន​បទ​ពិសោធន៍ជាដើម។ ជាក់ស្ដែងអតិថិជនចំនួន១២នាក់ ក៏បានមកចូលរួមថ្ងៃបើកដំបូងផងដែរ។

តែទោះជាយ៉ាងណា អាងហែលទឹកគួរឲ្យចាប់អារម្មណ៍នេះ នឹងអាចរក្សាឯតទគ្គកម្មជាអាងទឹកជ្រៅបំផុតរបស់ពិភពលោក ក្នុងរយៈពេលតែ៦ខែប៉ុណ្ណោះ ពោលគឺរហូតដល់អាងហែលទឹក Blue Abyss ជម្រៅ ៥០ម៉ែត្រ ក្នុងទីក្រុង Colchester នៃចក្រភពអង់គ្លេសសាងសង់រួចរាល់៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទិដ្ឋភាពទាំងស្រុងរបស់អាងហែលទឹក DeepSpot
ទិដ្ឋភាពទាំងស្រុងរបស់អាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
ទិដ្ឋភាពក្នុងអាងហែលទឹក DeepSpot
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T