កុំប្រើ​​លេខ​​សម្ងាត់​​ដដែល​ៗ​! អ្នកគួរតែ​​ប្រើ​​លេខ​​​សម្ងាត់​​ដែល​គេ​​ពិបាក​​ស្មាន ដោយ​មាន​ទាំង​អក្សរ ​លេខ និងសញ្ញា​ផ្សេង​ៗ​

//s9.kh1.co/bc/bc01618e4af9d529e73fc4088b91299c63c54eef.jpg
បច្ចេកវិទ្យា

 ២៥-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកគួរចៀសវាងការប្រើប្រាស់លេខសម្ងាត់​ដដែលៗ​ ហើយលោកអ្នកគួរតែប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ដោយមានទាំង​អក្សរ លេខ និងសញ្ញាផ្សេងៗ

ក្រុមហ៊ុន Spotify ដែលជា​ក្រុមហ៊ុនចែកចាយ​បទ​ចម្រៀង​ដ៏ធំមួយនោះ បានចាប់ផ្ដើមឱ្យអ្នកប្រើប្រាស់របស់ពួកគេ​បង្កើត​​លេខសម្ងាត់ជាថ្មី បន្ទាប់ពី​រក​ឃើញ​ថា ព័ត៌មានរបស់អ្នកប្រើប្រាស់មួយចំនួនត្រូវបានរក្សាទុក​នៅក្នុង​កន្លែង​ផ្ទុក​ទិន្នន័យបើកចំហមួយរបស់ជនទីបី។ នេះបើ​តាម​ការ​ផ្សាយពី​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីដើមសប្តាហ៍នេះ ក្រុមអ្នកស្រាវជ្រាវមកពីក្រុមហ៊ុន vpnMentor បានរកឃើញទិន្នន័យចំនួនប្រមាណ 72GB ដែលរួមមានទាំងទិន្នន័យរបស់អ្នកប្រើប្រាស់ និងឈ្មោះសម្គាល់សម្រាប់ចូលទៅក្នុងគណនីផងនោះ ត្រូវបានក្រុមជន​អនាមិកផ្ទៀងផ្ទាត់ជាមួយនឹងព័ត៌មានសម្រាប់ login ចូលទៅក្នុងគណនីរបស់អ្នកប្រើប្រាស់ជាមួយក្រុមហ៊ុន Spotify​។ ​ ក្រុមអ្នកស្រាវជ្រាវក៏បានបញ្ជាក់ផងដែរថា ពួកគេពុំបានដឹងពីប្រភពរបស់កន្លែងផ្ទុកទិន្នន័យ ប៉ុន្តែវាមិនមែនជាកន្លែង​ផ្ទុកទិន្នន័យរបស់ក្រុមហ៊ុន Spotify នោះទេ វាអាចគ្រាន់តែជាកន្លែងផ្ទុកទិន្នន័យរបស់ជនទីបី​ដែលពួកគេបានប្រមូល​ទិន្នន័យពីការបែកធ្លាយពីប្រភពផ្សេងៗទៀត។

ការប្រើយុទ្ធសាស្ត្រ ប្រមូលឈ្មោះ និងលេខសម្ងាត់ ដែលបានលេចធ្លាយតាមការជ្រៀតចូលតាមអនឡាញ ទៅក្នុង​ក្រុមហ៊ុន​មួយចំនួន បន្ទាប់​មកជនអនាមិកនឹងប្រើឈ្មោះ និងលេខសម្ងាត់ទាំងនោះដើម្បីព្យាយាមចូលទៅក្នុង​គណនី​របស់ក្រុមហ៊ុនផ្សេងទៀតនោះ ត្រូវបានគេឱ្យឈ្មោះថា Credential Stuffing ហើយវាកំពុងតែរីករាលដាលខ្លាំងនៅ​ក្នុងពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការវាយប្រហារនេះគឺដើម្បីស្វែងរកគណនីដែលមានលេខសម្ងាត់ដូចៗគ្នា។

ក្រោយឃើញពីហានិភ័យទាក់ទងនឹងការប្រើឈ្មោះ និងលេខសម្ងាត់ដូចគ្នាពីគណនីមួយទៅគណនីមួយទៀតនោះ ទើបនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តែងតែបានណែនាំ លោកអ្នកចៀសវាងពីការប្រើប្រាស់លេខសម្ងាត់​ដដែលៗ​  ហើយលោកអ្នកគួរតែប្រើលេខសម្ងាត់ដែលពិបាកនឹងស្មាន ដោយមានទាំងអក្សរ លេខ និងសញ្ញាផ្សេងៗ៕

https://s9.kh1.co/__image/w=650,h=434,q=100/bc/bc01618e4af9d529e73fc4088b91299c63c54eef.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T