រកឃើញផ្ទាំងដែកអាថ៌កំបាំងមួយ ត្រូវបានបញ្ឈរចោល នៅទីវាលស្ងាត់ ដែលអ្នកខ្លះជឿថា វាជារបស់មនុស្សក្រៅភព

//s9.kh1.co/cb/cb7e0c431bae69de37993c240587b82d125fe930.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមអាជ្ញាធរនឹងកំណត់ថា តើពួកគេត្រូវស៊ើបអង្កេតបន្ថែមឬយ៉ាងណា។

អាមេរិក៖ ផ្ទាំងដែកចម្លែកមួយត្រូវបានរកឃើញនៅវាលខ្សាច់ រដ្ឋ Utah ដោយឧទ្ធម្ភាគចក្រមួយគ្រឿង ដោយបន្សល់ទុកភាពងឿងឆ្ងល់ទៅដល់អាជ្ញាធរមូលដ្ឋាន។ ក្រុមមន្ត្រីសត្វព្រៃបានប្រទះឃើញ វត្ថុចម្លែកមួយ ខណៈពេលកំពុងរាប់ចំនួនសត្វចៀម ក្នុងកំឡុងពេលហោះហើរ នៅតំបន់ដាច់ស្រយាល ភាគអាគ្នេយ៍នៃរដ្ឋអាមេរិក។ ពួកគេបាននិយាយថា រចនាសម្ព័ន្ធនេះត្រូវគេដោតចោល នៅលើដីរវាងថ្មក្រហម។ មិនមានការបញ្ជាក់ថា តើអ្នកណាបានដំឡើងផ្ទាំងដែកដ៏ធំនេះ ដែលមានកំពស់ប្រហែល៣.៦ម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកបើកឧទ្ធម្ភាគចក្រ លោក Bret Hutchings បាននិយាយថា ផ្ទាំងដែកនេះគ្មានអ្វីទ្រនៅពីក្រោយទេ ហើយប្រហែលជាវាត្រូវបានគេយកមកដោតចោល ដោយសិល្បកររលកថ្មី ឬអ្នកហ្វេនខ្សែភាពយន្ត 2001: A Space Odyssey ដែលផលិតឡើងក្នុងឆ្នាំ១៩៦៨ ដែលដឹកនាំដោយលោក Stanley Kubrick។

ផ្ទាំងដែកពណ៌ខ្មៅដែលបង្កើតឡើងដោយប្រភេទមនុស្សភពក្រៅ បានលេចឡើងលើខ្សែភាពយន្ត ដោយផ្អែកលើការសរសេររបស់អ្នកនិពន្ធប្រលោមលោក លោក Arthur C Clarke។ ក្រុមអាជ្ញាធរនឹងកំណត់ថា តើពួកគេត្រូវស៊ើបអង្កេតបន្ថែមឬយ៉ាងណា។ វាជារឿងមួយខុសច្បាប់ ក្នុងការដំឡើងរចនាសម្ព័ន្ធឬសិល្បៈ ដោយគ្មានការអនុញ្ញាតលើដីសាធារណៈ ដែលគ្រប់គ្រងដោយសហព័ន្ធ បើទោះបីអ្នកមកពីភពណាក៏ដោយ នេះបើយោងតាមនាយកដ្ឋានសុវត្ថិភាពសាធារណៈនៃរដ្ឋ Utah។

នាយកដ្ឋានមិនបានបង្ហាញពីទីតាំងពិតប្រាកដរបស់ផ្ទាំងដែកមួយនេះទេ ដោយភ័យខ្លាចថា ក្រុមអ្នករុករកអាចនឹងព្យាយាមស្វែងរកវា ហើយនឹងកកស្ទះផងដែរ។ សត្វចៀមស្នែងធំនេះដែលកំពុងត្រូវបានរាប់ដោយអាជ្ញាធរ គឺជាសត្វដែលមានដើមកំណើតនៅភាគខាងត្បូងនៃរដ្ឋ Utah៕

ដែកអាថ៌កំបាំងដែលត្រូវបានគេដោតចោល នៅវាលស្ងាត់
ដែកអាថ៌កំបាំងដែលត្រូវបានគេដោតចោល នៅវាលស្ងាត់
ដែកអាថ៌កំបាំងដែលត្រូវបានគេដោតចោល នៅវាលស្ងាត់
ដែកអាថ៌កំបាំងដែលត្រូវបានគេដោតចោល នៅវាលស្ងាត់
ដែកអាថ៌កំបាំងដែលត្រូវបានគេដោតចោល នៅវាលស្ងាត់
ដែកអាថ៌កំបាំងដែលត្រូវបានគេដោតចោល នៅវាលស្ងាត់
សត្វចៀមស្នែងធំ
សត្វចៀមស្នែងធំ
Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T