មិនខ្វល់ពាក្យរិះគន់ Jenny បង្អួតជីវិតហឺហារ មើលតែបន្ទប់គេងដូចសណ្ឋាគារលំដាប់

//s9.kh1.co/ae/ae7504a96ef50df936e5ff13b4c41b4a1f943c56.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ទោះជាទទួលរងការរិះគន់យ៉ាងច្រើនក្ដី តែ តារាចម្រៀងស្រីវ័យក្មេង Jenny នៅតែបង្ហាញពីការរស់នៅយ៉ាងល្អប្រសើរ ខណៈពេលបញ្ចេញឲ្យឃើញ ពីទិដ្ឋភាពក្នុងបន្ទប់គេងយ៉ាងប្រណីត

ថៃ៖ ទោះបីជាមានរឿងរិះគន់ជាច្រើន ចំពោះតារាចម្រៀងស្រីវ័យក្មេង Jenny ក៏ដោយ តែរូបនាងនៅតែមានការតស៊ូ ពុះពារ ក៏ដូចជា ចេញមកបង្ហាញពីជីវិតរស់នៅយ៉ាងល្អ ដែលកើតចេញពីការប្រឹងប្រែងនៅក្នុងអាជីពសិល្បៈបស់នាងផ្ទាល់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាស្រី Jenny ថែមទាំងបានចេញមក បង្ហោះរូបភាព បង្ហាញពីបន្ទប់គេងថ្មី ដោយមានការរៀបចំយ៉ាងប្រណីត និងមានភាពស៊ីវីល័យជាទីបំផុត ជាមួយនឹងគ្រឿងសង្ហារឹម ដូចជាគ្រែ កៅអី ព្រមទាំងរៀបផ្ទៃជញ្ជាំង និងពន្លឺភ្លើង ជួយឲ្យបរិយាកាស កាន់តែមានភាពទាក់ទាញថែមទៀត។

បន្ទាប់ពីបានឃើញបែបេះបានធ្វើឲ្យអ្នកទស្សនាជាច្រើន នាំគ្នាបញ្ចេញមតិថា សរសើរ ចំពោះការរៀបចំបន្ទប់គេងយ៉ាងស្រស់ស្អាត របស់នាង ដែលបានប្រៀបធៀបដូចជា សណ្ឋាគារលំដាប់ផ្កាយ ផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Jenny
Jenny
Jenny
Jenny
ទិដ្ឋភាពក្នុងបន្ទប់គេងរបស់ Jenny
ទិដ្ឋភាពក្នុងបន្ទប់គេងរបស់ Jenny
ទិដ្ឋភាពក្នុងបន្ទប់គេងរបស់ Jenny
ទិដ្ឋភាពក្នុងបន្ទប់គេងរបស់ Jenny
ទិដ្ឋភាពក្នុងបន្ទប់គេងរបស់ Jenny
ទិដ្ឋភាពក្នុងបន្ទប់គេងរបស់ Jenny
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T