ករណីបំផ្ទុះគ្រាប់បែកចំនួនពីរគ្រាប់ បណ្តាលឱ្យមនុស្សស្លាប់និងរបួសជិត ៦០នាក់

//s9.kh1.co/50/5032ff4b7f27af9ec178a8b7b2e4d07bd6a15fb9.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ករណីបំផ្ទុះគ្រាប់បែកនៅខេត្ត Bamiyan ភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ និង ៤៥នាក់​រងរបួស

កាប៊ុល៖ មន្ត្រីខេត្ត Bamiyan បាននិយាយកាលពីថ្ងៃអង្គារថា ករណីបំផ្ទុះគ្រាប់បែកនៅខេត្ត Bamiyan ភាគកណ្តាលប្រទេសអាហ្វហ្គានីស្ថាន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤នាក់ និង ៤៥នាក់​រងរបួស ខណៈសហគមន៍អន្តរជាតិបានសន្យាផ្តល់ជំនួយ​ដល់​អាហ្វហ្គានីស្ថាន​ក្នុងសន្និសីទមួយនៅប្រទេសស្វីស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Zabardast Safai ស្នងការនគរបាលខេត្តបាន​គូសបញ្ជាក់ថា គ្រាប់បែកទាំង ២គ្រាប់ ដែលត្រូវ​បានគេ​បង្កប់នៅក្បែរថ្នល់មួយ​ នៅទីប្រជុំជនសំខាន់​ក្នុងទីក្រុងនៃខេត្ត Bamiyan បានសម្លាប់ជនស៊ីវិល ១២នាក់ និងប៉ូលិសចរាចរណ៍ ២នាក់។ ចំណែកមនុស្ស ៤៥នាក់ផ្សេងទៀត ដែលស្ថិតនៅភោជនីយដ្ឋាននិងហាង​ក្បែរនោះ បានរងរបួសធ្ងន់ស្រាល។

ប្រទេសរាប់សិបបាន​សន្យាផ្តល់ជំនួយរាប់ពាន់លានដុល្លារ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាននៅក្នុងសន្និសីទនៅទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារ ដោយសង្ឃឹមថា​កិច្ចចរចាសន្តិភាព ដែលបានចាប់ផ្តើមថ្មីៗនេះ រវាងរដ្ឋាភិបាលនិងក្រុមតាលីបង់ អាចនឹងបញ្ចប់សង្គ្រាមកើតឡើងជិតពីរទសវត្ស។

គួរជម្រាបថា ជនស៊ីវិលអាហ្វហ្គានីស្ថាន ជិត ៦,០០០នាក់ ត្រូវបានសម្លាប់ឬរងរបួសក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ​នេះ ខណៈដែលការប្រយុទ្ធគ្នាដ៏ខ្លាំងក្លារវាងកម្លាំងរដ្ឋាភិបាលនិងក្រុមបះបោរតាលីបង់ចេះតែបន្តកើតមានឡើង បើទោះបីមានកិច្ចខិតខំ​ប្រឹងប្រឹងស្វែងរកសន្តិភាពយ៉ាងណាក៏ដោយ៕

https://s9.kh1.co/__image/w=650,h=434,q=100/6d/6d028ac17f0a04a8a948cb337130005c7f78c1bc.png
https://s9.kh1.co/__image/w=650,h=434,q=100/66/66c2671ad7ed18cd4206470a1df134f2bf0274ad.jpg
https://s9.kh1.co/__image/w=650,h=365,q=100/0f/0f880f2de0bb73f6128bdd1d9b33499e539d31f1.png
https://s9.kh1.co/__image/w=650,h=339,q=100/9b/9b516b9ee47b3009a9b3603996c0d5fe03dc0289.png
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T