អូនជាម៉ូដែល បងជាអ្នកថតរូប! ទម្រាំ Davikah បានរូបស្អាតៗ ​Ter ខំប្រឹងមិនណយទេ

//s9.kh1.co/10/104f973862e0780aae6ce10059959ea581e9eede.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

បើទោះបីទើបតែចាប់ផ្ដើមស្នេហាបាន៣ឆ្នាំ តែជីវិតគូ Mai Davikah និងគូស្នេហ៍ កាន់តែល្អូកល្អើននឹងគ្នា ជាពិសេស គូសង្សារតារារូបនេះ តែងតែធ្វើជាជាងថតរូបចំណានសម្រាប់នាងតែម្នាក់គត់។

ថៃ៖ តារាសម្ដែងស្រីរាងស្ដើង Mai Davikah តែងតែបង្ហោះរូបភាពស្អាត បង្អួតរូបរាងស្រឡូន និងរូបសម្ផស្សស្រស់ស្អាតនាងនៅលើបណ្ដាញសង្គមជានិច្ច ដែលរូបភាពទាំងនោះ មានភាពលេចធ្លោទាក់ទាញខ្លាំងតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់សកម្មភាព តារារូបនេះបង្ហោះម្ដងៗ ទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន និងហ្វេនៗផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មួយរយៈចុងក្រោយមកនេះ តារារូបនេះ កាន់តែមានភាពរូបភាពស្អាតៗ បង្ហោះលើបណ្ដាញសង្គមស្ទើរតែរាល់ថ្ងៃទៅហើយ។ ក្នុងនោះ អ្នកគាំទ្រតែងតែចង់ដឹងថា អ្នកណាជាអ្នកថតរូបបានស្អាតៗជូននាងយ៉ាងដូច្នេះ តាមពិតរូបភាពរបស់តារារូបនេះ ជាស្នាដៃថតរូបរបស់ Ter Chantavit ដែលជាគូស្នេហ៍របស់នាងផ្ទាល់តែម្ដង។ ជាញឹកញាប់ គេឃើញគូស្នេហ៍មួយគូនេះ តែងតែបង្ហាញវត្តមានបណ្ដើរគ្នាជាគូនៅតាមទីសាធារៈ និងឧស្សាហ៍មានដំណើរកម្សាន្តជាមួយគ្នាថែមទៀតផង។

តួយ៉ាង គេអាចបញ្ជាក់បានយ៉ាងច្បាស់ថា ស្នេហា៣ឆ្នាំ Mai Davikah និងគូស្នេហ៍កាន់តែរឹងមាំជាមុន ខណៈដែលអ្នកទាំងពីរបានបង្ហាញពីទំនាក់ទំនងគ្នាជាសាធារៈយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត បន្ទាប់ពីហ្វេនបានឃើញសកម្មភាពពេលគូស្នេហ៍តារារូបនេះ ថតរូបជូននាងដោយផ្ទាល់នេះរួច ពួកគេបានបង្ហាញអារម្មណ៍រំភើប និងមានអ្នកខ្លះប៉ងចង់បានស្នេហាដូចគូស្នេហ៍មួយគូនេះទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Mai Davikah និងគូស្នេហ៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T