យូរៗចូលលេងម្តង Braithwaite ស៊ុត២គ្រាប់ម្នាក់ឯង! ៤គ្រាប់យប់មិញជួយ Barca ធានាកៅអីវគ្គ១៦ក្រុមបានសម្រេច (មានវីដេអូ)

//s9.kh1.co/5e/5e5b5a9a816ba00f1fa49f5da7651df754e40b38.jpg
កីទ្បា

 ២៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ក្លិប Barcelona កក់កៅអីវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ UCL រដូវកាលនេះបានសម្រេចក្រោយយកឈ្នះ Dynamo Kyiv ៤-០ ព្រឹកមិញ

បរទេស៖ ខណៈដែលកំពុងដុនដាបខ្លាំងនៅលីគកំពូល La Liga ក្លិបអ្នកមានបុណ្យ Barcelona បែរជាឡើងជើងខ្លាំងនៅក្នុងពានរង្វាន់ UEFA Champions League ទៅវិញ​ ពោលបានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយត្រឹមប្រកួតទី៤នៃវគ្គចែកពូល ក្រោយយកឈ្នះក្លិបម្ចាស់ផ្ទះ Dynamo Kyiv ដោយលទ្ធផល៤ទល់នឹង០កាលពីព្រឹកមិញនេះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមកីឡាកររបស់ក្លិប Barcelona
ក្រុមកីឡាកររបស់ក្លិប Barcelona

ខ្សែប្រយុទ្ធមិនសូវបានចូលលេង Martin Braithwaite រកបាន២គ្រាប់ម្នាក់ឯងនៅនាទីទី៥៧និង៧០​(បាល់ប៉េណាល់ទី) ខណៈដែលរូបគេត្រូវបានលោកគ្រូបង្វឹក Ronald Koeman ផ្តល់សេចក្ដីទុកចិត្តឲ្យលេងជាជម្រើសដំបូង។ រីឯពីរគ្រាប់ទៀតរបស់ Barcelona រកបានដោយខ្សែការពារ Sergino Dest នៅនាទីទី៥២ និងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធ Antoine Griezmann នៅនាទីទី៩០+២។

Martin Braithwaite
Martin Braithwaite

យោងតាមលទ្ធផលនេះ Barcelona មានពិន្ទុគ្រប់គ្រាន់ក្នុងការឡើងទៅវគ្គ១៦ក្រុមចុងក្រោយបន្តបើទោះបីជានៅសល់២ប្រកួតទៀតក្ដី ដូចគ្នាទៅនឹងក្លិប Juventus ដែលទើបនឹងយកឈ្នះ Ferencvárosi TC ២ទល់នឹង១ព្រឹកមិញដែរនោះ៕

តារាងពិន្ទុពូល G
តារាងពិន្ទុពូល G
វីដេអូសង្ខេបនៃការប្រកួត

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T