៣១ឆ្នាំហើយ តែសម្រស់ Taeyeon នៅតែស្អាត ក្មេងដូច ១៨ឆ្នាំ!

//s9.kh1.co/32/327363ca1d61215b74d0635a799806d36bbcd97c.jpg
តារា & កម្សាន្ដ

 ២៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ជាការពិតណាស់ តារាចម្រៀង Taeyeon តាំងពីរដើមមក នាងតែងតែត្រូវបានហ្វេនៗនិយាយសរសើរពីនាងគ្រប់ពេលថា ក្រៅពីមានទេពកោសល្យសិល្បៈល្អហើយ សម្រស់របស់នាងក៏ស្អាតមិនចាញ់តារាផ្សេងៗដែរ។

កូរ៉េខាងត្បូង៖ តារាចម្រៀង Taeyeon ប្រធានក្រុម Girls' Generataion តាំងពីបង្ហាញខ្លួនក្នុងពិភព K-Pop ជាច្រើនឆ្នាំកន្លងមកហើយ។ តារាស្រីរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រច្រើនពីបណ្ដាហ្វេនៗដដែលផងដែរ បើទោះបីជាមិនដែលបង្ហាញមុខ ជាមួយបទចម្រៀងថ្មី ជាមួយសមាជិកក្រុមដូចកាលពីមុនទៀតក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញទៀត បើងាកមកមើលអាយុរបស់ Taeyeon ពេលនេះ នាងក៏កាន់តែមានអាយុច្រើនទៅហើយដែរ ប៉ុន្តែសម្រស់និងរូបរាងរបស់នាង នៅតែក្មេងជាងវ័យ អ្នកណាឃើញក៏សរសើរពីនាងគ្រប់គ្នា។

ជាក់ស្ដែង ថ្មីៗនេះ Taeyeon ទើបតែបានបង្ហោះរូបភាពមួយចំនួននៅលើ IG ដែលជាការបង្ហាញខ្លួន លើទស្សនាវដ្ដីជប៉ុនមួយ ដោយក្នុងនោះ តារាស្រីរូបនេះបានតុបតែងខ្លួនយ៉ាងស្អាត ផាត់មុខស្ដើងៗ បង្ហាញឲ្យឃើញពីមុខដ៏តឹងរលោងរបស់នាង អមជាមួយសម្លៀកបំពាក់ពណ៌ខ្មៅ មើលទៅនាងពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ខណៈសព្វថ្ងៃ វ័យរបស់នាងឈានចូល ៣១ឆ្នាំទៅហើយ តែតាមរយៈរូបភាពទាំងនោះ មើលទៅ Taeyeon នៅតែស្អាតហាក់បីដូចជាក្មេងស្រីអាយុ ១៨ឆ្នាំ យ៉ាងដូច្នោះ៕

ទស្សនារូបភាពខាងក្រោម៖

 Taeyeon
 Taeyeon
 Taeyeon
 Taeyeon
រូបថ្មី  Taeyeon
រូបថ្មី  Taeyeon
រូបថ្មី  Taeyeon
រូបថ្មី Taeyeon
រូបថ្មី Taeyeon
រូបថ្មី Taeyeon
រូបថ្មី  Taeyeon
រូបថ្មី Taeyeon
រូបថ្មី Taeyeon
រូបថ្មី Taeyeon
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T