ខេត្ត​កំពង់ឆ្នាំង ៖ ​​ក្រុម​យុវជន​៥​នាក់​បាន​រង​ របួស​ធ្ងន់ និង​ស្រាល​ក្នុងហេតុ​ការណ៍​​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បង្ក​ដោយ​ ម៉ូតូ​​២​គ្រឿង​បាន​កៀរ​គ្នា​​ បណ្តាល​ឱ្យ​​ដួល​​​លើ​ថ្នល់​ជាតិ​កាលពី​វេលា ​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​៥ មេសា នៅ​តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៥  ​ត្រង់​ចំណុច​ភូមិ​ស្រែ​ព្រីង សង្កាត់​​កំពង់​ឆ្នាំង ​ក្រុង​កំពង់ឆ្នាំង  ខណៈ​ពួកគេ​​បើក​​ម៉ូតូ​​​ប្រលែងគ្នា​ ។

​មន្ត្រី​​នគរបាល​​ចរាចរបាន​និយាយ​ឱ្យ​ដឹងថា ​​មុន​ ពេល​កើត​ហេតុ​​គេ​ឃើញ​ម៉ូតូ​២​គ្រឿង​បើក​ស្រប​គ្នា​​ក្នុង​ទិស​ដៅ​​ពី​ត្បូង ​​ទៅ​​ជើង ដោយ​ម៉ូតូ​ដែល​​បើក​ខាង​មុខ​ម៉ាក​គុបសេ​៥០ ពណ៌​ទឹក​ប៊ិច ​បើក​បរ​ ដោយ​ឈ្មោះ​​ឈុំ ​ផល្លា ភេទប្រុស អាយុ​៣១​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​ឡ​ទឹក​ ត្រី សង្កាត់​កំពង់​ឆ្នាំង ​ឌុប​​យុវជន​​ម្នាក់​ខាង​ក្រោយ​ ឯម៉ូតូ​មួយ​ គ្រឿង​ទៀត​បើក​​ខាងក្រោយ​ប្រកិតគ្នា​​ម៉ាកឌ្រីម C125 ​បើក​បរ​ដោយ​ឈ្មោះ​​ កូយ​ លីណា ​ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​គ​ជុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​ គិរី ឌុប​នារី​២​នាក់​។ មក​ដល់​​​ចំណុច​កើត​ហេតុ​ម៉ូតូ​ C125 ​បាន​បើក​វ៉ា​ ម៉ូតូ​គុប ហើយ​ក៏​បាន​​ប៉ះ​ដៃ​ចង្កូត​គ្នា បណ្តាល​​ឱ្យ​ដួល​បោក​ទៅ ​ថ្នល់​ ទាំង​អស់​​គ្នា​របួស​ធ្ងន់​ អ្នក​ជិះ​​ខាង​ក្រោយ​ទាំង​៣​នាក់​ ​ចំណែក​​អ្នក ​បើក​​បរ​ម៉ូតូ​​ទាំងពីរ​របួស​តិច​តួច​ ។

ក្រោយ​​កើត​​ហេតុ​​ជន​រងគ្រោះ​ត្រូវ​បាន​ដឹក​ទៅ​​ សង្គ្រោះ​​នៅ​​មន្ទីរ​ពេទ្យ ចំណែក​ម៉ូតូ​​ត្រូវ​បាន​សមត្ថ​កិច្ច​​យក​ ទៅរក្សា​ទុក​នៅ​អធិ​ការ​ដ្ឋាន​នគរ​បាល​​ក្រុងកំពង់​ឆ្នាំង​ ដើម្បី​​ដោះ​ ស្រាយ ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]