ភរិយាប្រធានាធិបតីកូឡុំប៊ី ឆ្លងជំងឺកូវីដ-១៩

//s9.kh1.co/5e/5e6205396fcd8580dfb55c854621c426f8a559ef.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

លោកស្រី Ruiz ​ធ្វើតេស្ត​វិជ្ជមាន​ជំងឺកូវីដ-១៩ កាលពីថ្ងៃច័ន្ទ

បូគោតា៖ រដ្ឋាភិបាលកូឡុំប៊ីបាន​ប្រកាសកាលពីថ្ងៃអង្គារថា ភរិយាប្រធានាធិបតីកូឡុំប៊ី គឺលោកស្រី Maria Juliana Ruiz បានធ្វើតេស្តវិជ្ជមាន​ជំងឺកូវីដ-១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ការិយាល័យនាំពាក្យប្រធានាធិបតីបាន​ឱ្យដឹងថា ប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque និង​ភរិយារបស់លោក បានធ្វើតេស្តជំងឺកូវីដ-១៩នេះជាប្រចាំ ដោយសារតែ​អ្នកទាំងពីរមានកម្រិតខ្ពស់នៃ​ការឆ្លងជំងឺ ​​តាមរយៈការចូលរួម​ក្នុងជំនួបផ្សេងៗ។

​​ការិយាល័យនាំពាក្យបន្ថែមថា លោកស្រី Ruiz ​រកឃើញលទ្ធផលវិជ្ជមាន​ជំងឺកូវីដ-១៩ កាលពីថ្ងៃច័ន្ទ ខណៈពេលដែលលោកស្រី ត្រូវបានរៀបចំដាក់ឱ្យនៅដាច់ដោយឡែក។ ចំណែកឯ​ការធ្វើតេស្តកូវីដ-១៩ ស្វាមីរបស់លោកស្រី គឺទទួលបានលទ្ធផលអវិជ្ជមាន។

គួរជម្រាបថា ​គិតត្រឹមពេលនេះ ប្រទេសកូឡុំប៊ីមានករណីឆ្លងកូវីដ-១៩ ជាង ១.២លានករណី ហើយក្នុងនោះ មានករណីដោយសារជំងឺនេះចំនួន ៣៥,៤៧៩ករណី៕

លោកស្រី Maria Juliana Ruiz និង លោក Ivan Duque
លោកស្រី Maria Juliana Ruiz និង លោក Ivan Duque
លោកស្រី Maria Juliana Ruiz ឆ្លងកូវីដ១៩ កាលពីថ្ងៃច័ន្ទ
លោកស្រី Maria Juliana Ruiz ឆ្លងកូវីដ១៩ កាលពីថ្ងៃច័ន្ទ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ១៥ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T