ត្រៀមៗ! រដូវរំហើយខាងមុខនេះ សីតុណ្ហភាពនឹងចុះត្រជាក់ជាងរាល់ឆ្នាំ ហើយបណ្ដាខេត្ដទាំងនេះអាចនឹងចុះដល់ ១៦អង្សាសេ

//s9.kh1.co/58/58682132c26bd363f50f79e7fcc4e10fe0ef5b4a.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina ) បានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា។

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ដោយសារតែឥទ្ធិពលនៃបាតុភូត ឡានីណា (La Nina ) បានធ្វើឱ្យជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រុញចុះមកក្រោមខ្លាំង និងគ្របដណ្ដប់មកលើប្រទេសកម្ពុជា។ ហើយតាមការព្យាករ លក្ខណៈបែបនេះ នឹងធ្វើប្រទេសកម្ពុជា ក្នុងរដូវរំហើយខាងមុខនេះ ពោលគឺចាប់ពីខែធ្នូ ឆ្នាំ២០២០ ដល់ ខែមករា ឆ្នាំ២០២១ សីតុណ្ហភាពនឹងចុះត្រជាក់ជាងបណ្ដាឆ្នាំកន្លងទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយក្នុងនោះ ធាតុអាកាសនឹងចុះត្រជាក់ចំនួន២លើក៖

លើកទី១: ចាប់ពីសប្តាហ៍ទី ១ ខែធ្នូ ដល់ សប្តាហ៍ទី ៣ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងកំឡុងពេលនោះ មានថ្ងៃមួយចំនួនធាតុអាកាស អាចនឹងចុះត្រជាក់ ពីមធ្យមទៅបង្គួរ ក្នុងនោះមាន៖

- បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។

- បណ្ដារាជធានីខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ១៩ °C ទៅ ២២°C។

លើកទី២: ចាប់ពីសប្តាហ៍ទី ៤ ខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ឆ្នាំ ២០២១។ ក្នុងកំឡុងពេលនោះធាតុអាកាស នឹងចុះត្រជាក់ខ្លាំង និងត្រជាក់យូរច្រើនថ្ងៃ ក្នុងនោះមាន

- បណ្ដាខេត្តនៅភាគខាងលើ ក្នុងភូមិសាស្ត្រជាប់តំបន់ភ្នំ និងតំបន់ខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បបរមា អាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៦°C ទៅ ១៩°C ។

- បណ្ដាខេត្តដទៃទៀត សីតុណ្ហភាពអប្បបរមា នៅក្នុងរង្វង់ពី ១៨°C ទៅ ២១°C ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងថែរក្សាសុខភាពទាំងអស់គ្នា៕

សូមអានសេចក្ដីជូនដំណឹងលម្អិតរបស់ក្រសួងធនធានទឹក និងឧតុនិយមខាងក្រោមនេះ៖

សេចក្ដីជូនដំណឹង
សេចក្ដីជូនដំណឹង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ២ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៣ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T