មូលហេតុធំៗចំនួន២ ដែលបណ្តាលឱ្យ ករុណា ពេជ្រ ខំប្រឹងខ្លាំងយ៉ាងនេះ

//s9.kh1.co/49/49f2de6be112b6719bd7033c9602c8bf5e3d5e2e.jpg
នារី

 ២៥-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ មួយរយៈចុងក្រោយនេះហាក់ស្ងប់ស្ងាត់ការងារសិល្បៈជាខ្លាំង ហើយបែរងាកមកចាប់លើអាជីវកម្មមួយចំនួនទៅវិញ។

ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ មួយរយៈចុងក្រោយនេះហាក់ស្ងប់ស្ងាត់ការងារសិល្បៈជាខ្លាំង ហើយបែរងាកមកចាប់លើអាជីវកម្មមួយចំនួនទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារាចម្រៀងសម្លេងស្រទន់រូបនេះ ហាក់មានបន្ទុកខ្លាំងដោយសារលោកឪពុកមានជំងឺត្រូវនៅមើលថែជាប្រចាំ និងមានការចំណាយច្រើនលើថ្នាំសង្កូវផងដែរ ទើបលោកសម្រេចចិត្តលក់របស់របរមួយចំនួនដូចជាដីធ្លីជាដើម។

ដោយឡែកម្ចាស់បទ “អ្នកកំដរ” រូបនេះត្បិតអីតែត្រូវចំណាយច្រើន ប៉ុន្តែលោកក៏នៅមានលទ្ធភាពគ្រប់គ្រាន់ដើម្បីសាងសង់ផ្ទះឱ្យកាន់តែធំ និងខំប្រឹងប្រែងបន្ថែមមុខរបរថ្មីៗផងដែរ។

យ៉ាងណាមិញប្រិយមិត្តប្រហែលជាបានដឹងរួចមកហើយថា ផ្ទះវីឡារបស់លោក ករុណា ពេជ្រ ចាប់ផ្តើមសាងសង់មកដល់ឥលូវនេះក៏មានរយៈពេលយូរគួរសម ក្រោយពេលដែលលោកសម្រេចចិត្តលក់ផ្ទះវីឡាដែលនៅក្នុងបុរីចោល ដើម្បីទប់ទល់ជីវភាពនាកំឡុងពេលនោះ។

ក្នុងនោះផងដែរលោក ករុណា ពេជ្រ ចាប់ផ្តើមខំប្រឹងខ្លាំងជាងមុនទៅលើផ្ទះដែលកំពុងសាងសង់ឱ្យកាន់តែឆាប់រួចរាល់ដោយសារតែលោកមានមូលហេតុធំៗ២ ដែលលោកបានរៀបរាប់ថា “ម្នាក់ឯងប្រឹងម្តងនេះប្រឹងខ្លាំងណាស់ ដំបូងប្រឹងថាប្រញាប់នាំប៉ាមកនៅដើមឆ្នាំ២០២១ ដល់ឥលូវបន្ថែមប្រឹងមួយទៀត គឺខ្លាច សុគន្ធ ថេរ៉ាយុ សើចថា ផ្ទះហ្នឹង ២០២២ មិនដឹងហើយបានចូលនៅអត់ផង...”

សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
ផ្ទះរបស់លោក ករុណា ពេជ្រ
ផ្ទះរបស់លោក ករុណា ពេជ្រ
ផ្ទះរបស់លោក ករុណា ពេជ្រ
ផ្ទះរបស់លោក ករុណា ពេជ្រ
ផ្ទះរបស់លោក ករុណា ពេជ្រ
ផ្ទះរបស់លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ
លោក ករុណា ពេជ្រ និងលោកឪពុក
លោក ករុណា ពេជ្រ និងលោកឪពុក
ករុណា ពេជ្រ
Srun Songyou
សមុទ្រ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T