គិតត្រឹមសប្ដាហ៍ទី៩នេះ អ្នក Assists បានច្រើនជាងគេនៅ PL មិនមែន Bruno ឬ De Bruyne ទេ តែជាម្នាក់នេះ

//s9.kh1.co/c7/c788f4631c8e6349ca21fa4404faa15ecb01e00e.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

គិតត្រឹមសប្ដាហ៍ទី៩នេះ អ្នក Assists បានច្រើនជាងគេនៅ PL មិនមែន Bruno ឬ De Bruyne ទេ តែជា Harry Kane

អង់គ្លេស៖ ការប្រកួតក្របខ័ណ្ឌលីគកំពូលអង់គ្លេស Premier League បានឈានមកដល់សប្ដាហ៍ទី៩ហើយ ក្នុងនោះក្រុមដែលកំពុងធ្វើបានល្អជាងគេ និងឈរកំពូលតារាងនោះ គឺក្រុមមាន់ខ្នាយមាស Tottenham Hotspur មាន២០ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយក្រុមលេខ២ ហង្សក្រហម Liverpool ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកបើក្រឡេក ទៅមើលកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានច្រើនជាងគេ (Assists) គិតត្រឹមសប្ដាហ៍ទី៩នេះ ក៏ជាកីឡាករដែលមកពីក្រុម Spurs  ផងដែរ បើចង់ជ្រាបច្បាស់​សូមទស្សនាតារាងកីឡាករ  Assists បានចាប់ពី៣គ្រាប់ឡើងខាងក្រោមនេះ ៖

  • ចំណាត់ថ្នាក់លេខ១ ខ្សែប្រយុទ្ធ Harry Kane (Spurs) បញ្ចូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបាន៩គ្រាប់
Harry Kane
Harry Kane
  • ចំណាត់ថ្នាក់លេខ២ ខ្សែបម្រើប្រយុទ្ធ Jack Grealish ( Aston Villa) បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៥គ្រាប់
Jack Grealish
Jack Grealish
  • ចំណាត់លេខ៣ ខ្សែការពារស្លាបឆ្វេង Lucas Digne (Everton) បញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន៤គ្រាប់ ស្មើគ្នាជាមូយកីឡាករ John McGinn (Aston Villa)
 Lucas Digne
 Lucas Digne
John McGinn
John McGinn
  • ចំណាត់ថ្នាក់លេខ៤ ខ្សែបម្រើ Bruno Fernandes (Man UTD) បញ្ចូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន៣គ្រាប់ ស្មើគ្នាជាមួយកីឡាករ Che Adams (Southampton), Aaron Cresswell (West Ham), Kevin De Bruyne (Man City), Mateusz Klich (Leeds United), Marcus Rashford (Man UTD), Andrew Robertson (Liverpool), James Rodriguez (Everton) និង Hakim Ziyech (Chelsea)
Bruno Fernandes
Bruno Fernandes
Che Adams
Che Adams
Aaron Cresswell
Aaron Cresswell
Kevin De Bruyne
Kevin De Bruyne
Mateusz Klich
Mateusz Klich
Marcus Rashford
Marcus Rashford
Andrew Robertson
Andrew Robertson
James Rodriguez
James Rodriguez
Hakim Ziyech 
Hakim Ziyech 

ប្រភពpremierleague

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T