កីឡាការិនីដែលធ្លាប់ផ្ដួល នូ ស្រីពៅ នៅសង្វៀន ONE ពេលនេះនឹងត្រូវជួបជាមួយជើងខ្លាំងរបស់ហ្វីលីពីន នាដើមខែធ្នូ ខាងមុខ

//s9.kh1.co/b2/b2b99c3e12a77dcf459e4e9cab5ed25f3d5bf298.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កីឡាការិនីហ្វីលីពីន អាចទប់ទល់បាន កីឡាការិនីឥណ្ឌារូបនេះបានទេមើលទៅ?

បរទេស ៖  ប្រិយមិត្តប្រាកដជាស្គាល់រួចហើយ កីឡាការិនីជនជាតិឥណ្ឌា RITU PHOGAT ដែលធ្លាប់បានផ្ដួលកីឡាការិនីកម្ពុជា នូ ស្រីពៅ កាលពីដើមខែតុលា​កន្លងទៅថ្មីៗនេះ ដោយត្រូវអជ្ញាកណ្ដាលបញ្ឈប់នៅត្រឹមទឹកទី២ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាការិនី  RITU PHOGAT  និង នូ ស្រីពៅ 
 កីឡាការិនី  RITU PHOGAT  និង នូ ស្រីពៅ 

ហើយបើយោងតាមការចុះផ្សាយ របស់គេហទំព័រ ONE Championship បានបញ្ជាក់ថា កីឡាការិនីជនជាតិឥណ្ឌារូបនេះ នឹងមានឈ្មោះប្រកួតម្ដងទៀត ដោយរូបនាងនឹងត្រូវជួបជាមួយជើងខ្លាំងមកប្រទេសហ្វីលីពីន នោះគឺកីឡាការិនី JOMARY TORRES ដោយការប្រកួតនេះ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិប្រទេសសឹង្ហបុរី នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ ។  

  កីឡាការិនី JOMARY TORRES ខោក្រហម
  កីឡាការិនី JOMARY TORRES ខោក្រហម
កីឡាការិនី JOMARY TORRES និង  កីឡាការិនី  RITU PHOGAT
កីឡាការិនី JOMARY TORRES និង  កីឡាការិនី RITU PHOGAT

គួរបញ្ជាក់ផងដែរថា កីឡាការិនី JOMARY TORRES ធ្លាប់បានប្រកួតនៅសង្វៀន ONE នេះមានចំនួន៨លើកមកហើយ ពោលគឺរូបនាងធ្លាប់ឈ្នះ៣លើក និងចាញ់៥លើក ។ ចំណែកឯកីឡាការិនី RITU PHOGAT វិញ ធ្លាប់បានប្រកួតនៅលើសង្វៀន ONE នេះ ចំនួន៣លើក ដោយក្នុងនោះឈ្នះទាំង៣លើកតែម្ដង ៕

តារាងកាលវិភាគប្រកួត 
តារាងកាលវិភាគប្រកួត 

ប្រភពONE Championship

Veasna Thanak
វាសនា ឋានៈ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T