ប៉ូលិសឃាត់ខ្លួនប្ដីប្រពន្ធមួយគូ ដែលប្លុងទារកចោលក្បែរព្រះវិហារ រួមទាំងក្រដាសមួយសន្លឹករៀបរាប់ពីមូលហេតុ

//s9.kh1.co/b2/b2a95aaa263abde6d5dea205908d293f11a186db.jpg
សង្គម

 ២៤-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកាម្សិលមិញនេះ ប៉ូលិសម៉ាឡេស៊ីបានឃាត់ខ្លួនជនសង្ស័យដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា សម្រាប់ការរស៊ើបអង្កេត បន្ទាប់ពីបោះបង់ទារកដែលស្លាប់ម្នាក់ចោល នៅមុខព្រះវិហារអ៊ីស្លាមមួយកន្លែង។

ម៉ាឡេស៊ី៖ កាលពីព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ម្សិលមិញនេះ ប៉ូលិសម៉ាឡេស៊ីបានឃាត់ខ្លួនជនសង្ស័យដែលត្រូវជាប្ដីប្រពន្ធនឹងគ្នា ដើម្បីធ្វើការស៊ើបអង្កេត បន្ទាប់ពីបោះបង់ទារកដែលស្លាប់ម្នាក់ចោល នៅមុខព្រះវិហារអ៊ីស្លាម Sungai Way

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំងពីររួមមាន បុរសជនជាតិម៉ាឡេស៊ីអាយុ២៥ឆ្នាំម្នាក់ និងស្ដ្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ ត្រូវបានចាប់ខ្លួននៅវេលាម៉ោង ២ និង ៤៥នាទីទាបភ្លឺ នៅឯសណ្ឋាគារមួយកន្លែង បន្ទាប់ពីប៉ូលិសទទួលដំណឹងពីវិហារអ៊ីស្លាមថាបានរកឃើញសាកសពទារកអាយុប្រហែល៤ខែម្នាក់ ត្រូវបានគេទុកចោលក្នុងកាបូបមួយ និងរួមទាំងក្រដាសមួយសន្លឹកផងដែរ នៅម៉ោង ៨ និង ៤៨នាទីយប់ថ្ងៃអាទិត្យ ទី២២ ខែវិច្ឆកា។

ក្នុងក្រដាសមួយសន្លឹកនោះ បានសរសេររៀបរាប់ថា៖

ខ្ញុំចង់សុំឲ្យអ្នកនៅវិហារនេះ ជួយទុកដាក់សាកសពក្មេងម្នាក់នេះផង ខ្ញុំមិនដឹងថាត្រូវទុកដាក់គេដោយរបៀបណាទេ ខ្ញុំជាមនុស្សល្ងង់ខ្លៅនិងមានបាប។ ខ្ញុំត្រូវបានក្រុមគ្រួសារបណ្ដេញចេញពីផ្ទះ ដោយសារតែទារកនេះ ខ្ញុំគ្មានកន្លែងល្អសម្រាប់រស់នៅទេ ហើយក៏គ្មានលុយដើម្បយកគេទៅមន្ទីរពេទ្យដែរ។ សូមទុកដាក់សាកសពកូនរបស់ខ្ញុំ និងធ្វើពិធីបញ្ចុះសពតាមបែបអ៊ីស្លាមផង។

ជុំវិញករណីនេះ គេជឿថាប្ដីប្រពន្ធគូនេះ សម្រេចចិត្ដធ្វើដូចច្នេះ គឺដោយសារទំនាក់ទំនងរបស់ពួកគេ គឺមិនត្រូវបានយល់ព្រមពីសំណាក់អាណាព្យាបាល។ តែយ៉ាងណាមិញ ជនសង្ស័យទាំងពីរនាក់នេះត្រូវបានឃាត់ខ្លួន ហើយការស៊ើបអង្កេតបន្ថែមកំពុងដំណើរការ៕

កាបូបដែលដាក់ទារក
កាបូបដែលដាក់ទារក
សំបុត្រ
សំបុត្រ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T