នៅក៏មិនសូវបានលេងដដែល! Chelsea អនុញ្ញាតឲ្យខ្សែប្រយុទ្ធជួរមុខរូបនេះចាកចេញនៅខែមករាខាងមុខនេះហើយ

//s9.kh1.co/1f/1f91ec4d58570ad1e0ba099c2923f52e98a6a3bd.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើមានក្លិបផ្សេងចង់បាន Chelsea នឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Olivier Giroud ចាកចេញនៅខែមករាខាងមុខនេះ

អង់គ្លេស៖ បើតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន The Athletic បានឲ្យដឹងថាក្លិបតោខៀវ Chelsea នឹងអនុញ្ញាតឲ្យខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំ Olivier Giroud ចាកចេញពីទឹកដី Stamford Bridge នៅទីផ្សារដោះដូរខែមករាខាងមុខនេះ ប្រសិនបើមានក្លិបផ្សេងចង់បានរូបគេទៅរួមក្រុម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Olivier Giroud
Olivier Giroud

គួរបញ្ជាក់ដែរថាតារាជើងស៊ុតជម្រើសជាតិបារាំងរូបនេះនឹងអស់កុងត្រាជាមួយ Chelsea នៅចុងរដូវកាល២០២០/២១នេះ។ ក្នុងនោះក្លិប Inter Milan របស់អ៊ីតាលីជាបេក្ខភាពឈានមុខគេក្នុងការនាំយកកីឡាកររូបនេះទៅរួមក្រុមនៅខែមករាខាងមុខ។ 

Olivier Giroud
Olivier Giroud

រម្លឹកបន្តិចទៅ Giroud ផ្លាស់ចេញពី Arsenal មករួមជាមួយ Chelsea កាលពីឆ្នាំ២០១៨ ដោយបង្ហាញខ្លួនឲ្យក្លិបតោខៀវមួយនេះបានសរុប៩៥ប្រកួត ស៊ុតបាន២៩គ្រាប់ និងបោះបាល់ឲ្យដៃគូបញ្ជប់ទីបាន១៤លើកផងដែរ៕

Olivier Giroud
Olivier Giroud

ប្រភពsportsmole

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T