កាលហ្នឹងល្បីណាស់! Rooney បង្ហើបថារូបគេប៊ិះតែផ្លាស់ទៅលេងឲ្យក្លិបមួយក្នុងចំណោមក្លិបទាំងបីនេះទៅហើយកាលពីឆ្នាំ២០១០

//s9.kh1.co/8a/8ab2d349c1e1f2368abdf16efea7573f405d76a1.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ Wayne Rooney ចេញមកបង្ហើបថារូបគេមានជម្រើស៣ ប្រសិនបើសម្រេចចិត្តផ្លាស់ចេញពីក្លិប Manchester United ក្នុងឆ្នាំ២០១០

បរទេស៖ ខ្សែប្រយុទ្ធ Wayne Rooney បានផ្លាស់ចេញពី Everton មករួមជាមួយ Manchester United កាលពីឆ្នាំ២០០៤ក្នុងតម្លៃខ្លួនប្រមាណ២៥លានផោន (ឬ៣៣លានដុល្លារ)។ ហើយមុនពេលដែលសម្រេចចិត្តផ្លាស់ទៅ Everton វិញក្នុងឆ្នាំ២០១៧ រូបគេបង្ហាញខ្លួនសរុបឲ្យបិសាចក្រហមបានដល់ទៅ៥៥៩ប្រកួត និងរកបាន២៥៣គ្រាប់។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wayne Rooney
Wayne Rooney

ដោយឡែកថ្មីៗនេះ​ Rooney បានចេញមកបង្ហើបថារូបគេមានជម្រើស៣ ប្រសិនបើសម្រេចចិត្តចាកចេញពី Man UTD ក្នុងឆ្នាំ២០១០ ដែលក្លិបទាំងបីនោះមានដូចជា Chelsea, Barcelona និង Real Madrid ។ ម្យ៉ាងវិញទៀតកីឡាករវ័យ៣៥ឆ្នាំរូបនេះក៏បានបញ្ជាក់ទៀតថាក្លិប Manchester City ក៏បានទាក់ទងមករូបគេផងដែរ ប៉ុន្តែកីឡាកររូបនេះមិនចាប់អារម្មណ៍នោះទេ។ 

Wayne Rooney
Wayne Rooney

យ៉ាងណាមិញមូលហេតុដែលធ្វើឲ្យរូបគេសម្រេចចិត្តមិនចាកចេញពី Man UTD នៅពេលនោះគឺដោយសារតែមានក្រុមអ្នកគាំទ្រប្រមាណជា២០ទៅ៣០នាក់ បានមកប្រមូលផ្តុំគ្នាតវ៉ាមិនឲ្យកីឡាកររូបនេះផ្លាស់ចេញពីក្លិប នៅបរិវេណមុខផ្ទះរបស់គេផ្ទាល់តែម្តង។

Wayne Rooney
Wayne Rooney

បច្ចុប្បន្ននេះ Rooney ជាកីឡាករផងនិងជាគ្រូបង្វឹកផង​ របស់ក្លិប Derby County ក្នុងលីគលំដាប់ទី២របស់អង់គ្លេស។ ក្នុងនោះដែរ Derby កំពុងតែដុនដាបខ្លាំង ពោលឈរនៅបាតតារាងមានតែ៦ពិន្ទុប៉ុណ្ណោះ សម្រាប់១២ប្រកួតដំបូងកន្លងមកនេះ៕

Wayne Rooney
Wayne Rooney

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T