ប្រុស​ស្អាត អ៊ុន សុធា តែងឈុតបុរាណបែបនេះ មើលទៅសង្ហាទ្វេរដង

//s9.kh1.co/78/78751b306bd4e0e6e0c7e6f04e4d76bf0d1cdfcf.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អីយ៉ា! សង្ហាកប់សេរ៊ីតែម្តង នៅពេលដែល តារាសម្តែងបុរសសង្ហា អ៊ុន សុធា គ្រងនូវឈុតបុរាណរបស់បុព្វបុរសខ្មែរយើង យ៉ាងស្រស់សង្ហាដូច្នេះនោះ។

ភ្នំពេញ៖ ជាការពិតណាស់ លោក អ៊ុន សុធា គឺជាតារាសម្តែងជើងចាស់មួយរូបដែល បានបន្សល់ទុកស្នាដៃដោយប្រឡូកក្នុងវិស័យសិល្បៈ បានជាច្រើនឆ្នាំណាស់មកហើយ ដែលនេះជាមូលហេតុអ្នកគាំទ្រជាច្រើននាក់បានគោរពស្រលាញ់តារាប្រុសរូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រៅពីបទពិសោធន៍ដ៏ច្រើនឆ្នាំទៅលើការសម្តែងភាពយន្ត អ្វីដែលធ្វើឲ្យលោកកាន់តែល្បីនិង ភាពទាក់ទាញនោះគឺ រូបរាងពីកំណើត គួបផ្សំការហ្វឹកហាត់ប្រាណដើម្បីសុខភាពបន្ថែម ដែលជាមូលហេតុធ្វើឲ្យរូបលោក កាន់តែមានសាច់ដុំធំៗ និងមានមន្តស្នេហ៍ផងដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ តារាសម្តែងប្រុសស្អាត សាច់ដុំធំ អ៊ុន សុធា បានគ្រងឈុតខ្មែរបុរាណយ៉ាងសង្ហាជាមួយនឹង សាច់ដុំធំៗរឹងៗនិង ទឹកមុខយ៉ាងស្មើ ដៃក្តាប់ណែនទាំងសងខាង ក្នុងសភាព អង់អាច ក្លាហាន តាមរបៀបបុព្វបុរសខ្មែរនាសម័យដើម ដែលមើលទៅពិតជាអច្ឆិរយៈមែនទែន។

ហ្វេនៗជាច្រើនបាននាំគ្នាសរសើររូបរាងរបស់ លោក អ៊ុន សុធា ដែលមានលក្ខណៈគ្រប់គ្រាន់សក័្ខសមនឹងគ្រងឈុតបុរាណខ្មែរយើងបានយ៉ាងសមរម្យផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
អ៊ុន សិទ្ធា
រូបដែលអ៊ុន សិទ្ធា គ្រងឈុតបុរាណ
រូបដែលអ៊ុន សិទ្ធា គ្រងឈុតបុរាណ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T