ដល់ក ស្ទាយ៍ថ្មី Chompoo មិនឲ្យជាន់គ្នាសោះ ថ្មីជានិច្ច

//s9.kh1.co/a6/a6fa047114df81cb4b041c8629c45b156589ca17.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

តារាស្រីកូន២ Chompoo Araya ពីមួយថ្ងៃទៅមួយថ្ងៃ តារារូបនេះ កាន់តែមានអ្វីថ្មីសម្រាប់ហ្វេនទស្សនាជានិច្ច ជាពិសេស ស្ទាយ៍តុបតែងខ្លូនពិតជាប្លែក មិនដែលជាន់គ្នាសោះឡើយ។

ថៃ៖ តារាសម្ដែងស្រីកូន២ Chompoo Araya ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាសិល្បការិនីមួយរូប មានភាពច្នៃប្រឌិតខ្ពស់ទៅលើការរៀបចំខ្លួនជាមួយឈុតសម្លៀកបំពាក់ថ្មីប្លែក ស្រស់ស្អាតផងនោះ។ បើទោះបី ពេលនេះនាងក្លាយជាម្ដាយគេក៏ពិតមែន តែតារារូបនេះ នៅតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ទាន់សម័យ ឆើតឆាយប្លែកលើសដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ គេសង្កេតឃើញជារៀងរាល់ថ្ងៃ អ្នកម៉ាក់សម័យថ្មីរូបនេះ មានសម្លៀកបំពាក់ថ្មីៗ រៀបចំខ្លួនមិនឲ្យជាន់គ្នាសូម្បីតែម្ដង។ លើសពីនេះទៅទៀត ទោះបីតារារូបនេះ ស្លៀកក្នុងឈុតប្លែកបែបណា ក៏នាងនៅតែមានភាពស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញដដែល។ ម្យ៉ាងវិញទៀត មិនត្រឹមតែខោអាវនោះទេ ដែលមានម៉ូតខ្លាំងៗ បើងាកទៅមើលស្ទាយ៍ផាត់មុខ និងម៉ូតសក់វិញ ក៏មិនណយប៉ុន្មានឡើយ។

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ Chompoo Araya បានបង្ហាញស្ទីលថ្មី ហ្វេនៗឃើញហើយមិនសរសើរមិនបាន ដោយនាងបានធ្វើម៉ូតសក់ ចងជារាងសាច់ក្រកមានពណ៌ចម្រុះ ព្រមទាំងផាត់មុខស៊ិចស៊ីផងនោះ មើលទៅពិតជាស្រស់ស្អាត និងលេចធ្លោខ្លាំងតែម្ដង។ ជាមួយគ្នានេះដែរ រូបភាពថ្មី ២សន្លឹកនេះ ត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់គ្រប់គ្នា ខណៈដែលនាងលេងខ្លួនក្នុងម៉ូតសក់ប្លែកពីគេយ៉ាងដូច្នេះ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Chompoo Araya
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T