អស្ចារ្យ! ហ្វេនរបស់ Lisa នៅប្រទេសចិន រៃអង្គាសប្រាក់សម្រាប់ខួបកំណើតនាង បានដល់ទៅ…

//s9.kh1.co/f3/f38557c551d09441db6ca4f7a7d182cf6bde0d72.png
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

Lisa សមាជិកម្នាក់ នៅក្នុងក្រុម BLACKPINK ថ្មីៗនេះ ហ្វេនរបស់នាងនៅក្នុងប្រទេសចិន បានរៃអង្គាសប្រាក់សម្រាប់ខួបកំណើតរបស់នាង បានរហូតដល់ទៅ …

កូរ៉េខាងត្បូង ៖ ក្រុមតារាចម្រៀងស្រី BLACKPINK ជាក្រុមដែលល្បីល្បាញ មិនត្រឹមតែកូរ៉េ តែនៅក្នុងប្រទេសចិនផងដែរ ដែលមិនត្រឹមតែប៉ុណ្ណោះ ហ្វេនៗរបស់ពួកគេតែងតែ ចូលរួមរៃអង្គាសប្រាក់ ដើម្បីយកមកធ្វើកម្មវិធីផ្សេងៗឲ្យ Idol របស់ខ្លួន ជាពិសេសកម្មវិធីខួបកំណើត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BLACKPINK 
BLACKPINK 

ថ្មីៗនេះ អ្នកគាំទ្រជនជាតិចិនរបស់ក្រុម BLACKPINK  ត្រូវបានគេដឹងថា បានរៃអង្គាសប្រាក់សម្រាប់ការប្រារព្ធពិធីខួបកំណើតឲ្យ Lisa សមាជិកក្រុម BLACKPINK ដែលត្រូវនឹងថ្ងៃទី ២៧ ខែ មិនា ខាងមុខនេះ។​

ក្នុងនោះកាលពីដើមឆ្នាំ អ្នកគាំទ្ររបស់ពួកគេរៃអង្កាសប្រាក់បាន ១លានយ័ន (ស្មើនឹង ១៥១ ៨៣៧ ដុល្លា)​ សម្រាប់កម្មវិធីសប្បុរសធម៌ អបអរថ្ងៃកំណើតតារាស្រីរូបនេះ​។

Lisa
Lisa

ជាមួយគ្នានេះដែរ គិតមកដល់ពេលនេះ មានរយៈពេល ៤ ខែមកហើយ ដែលពួកគេបានរៃអង្គាសប្រាក់ ហើយទទួលបានប្រាក់ ៣លានយ័ន (ស្មើនឹង ៤៥៥ ៥១២ ដុល្លា)។ ក្នុងនោះអ្នកគាំទ្រម្នាក់បានបង្ហោះ នៅលើបណ្តាញសង្គម Twitter ថា Lisa ជាតារាស្រី Kpop ដំបូងគេ តែមួយគត់ ដែលមានថវិការខួបកំណើតលើសពី ៣ លានយ័ន។

ពួកគេបន្តថា សម្រាប់ថវិកាទាំងនេះ នឹងត្រួវយកមួយចំណែកទៅបរិច្ចាក សម្រាប់កម្មវិធីសប្បុរសធម៌ផ្សេងៗ និងសេវាកម្មសាធារណៈមួយចំនួននៅក្នុងថ្ងៃកំណើតរបស់ Lisa តែម្តង៕

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T