លោក Elon Musk ​ វ៉ាដាច់លោក ​Bill Gates ក្លាយជាអ្នកមានបំផុតលំដាប់ទី២ នៅលើពិភពលោក

//s9.kh1.co/41/41e66104dc8b2a9822156fdf17b61b81571a93da.jpg
សង្គម

 ២៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

មហាសេដ្ឋី Elon Musk បាន​បន្តដណ្តើមតំណែងលោក Bill Gates ក្លាយជាអ្នកមានបំផុតទី២​លើពិភពលោក​ ​ បន្ទាប់ពីទ្រព្យសម្បតិ្តរបស់​លោក បានវ៉ាដាច់នាយកប្រតិបត្តិហ្វេសប៊ុក គឺលោក Mark Zuckerberg ​ក្លាយជាអ្នកមានបំផុតលំដាប់ទី៣ កាលពីប៉ុន្មានសប្តាហ៍មុន

បរទេស៖ មហាសេដ្ឋី Elon Musk បាន​បន្តទៅដណ្តើមតំណែងលោក Bill Gates ក្លាយជាអ្នកមានបំផុតទី២​លើពិភពលោក​ ​ បន្ទាប់ពីទ្រព្យសម្បតិ្តរបស់​លោក បានវ៉ាដាច់នាយកប្រតិបត្តិក្រុមហ៊ុនហ្វេសប៊ុក គឺលោក Mark Zuckerberg ​ក្លាយជាអ្នកមានបំផុតលំដាប់ទី៣ ត្រឹមតែរយៈពេលប៉ុន្មានសប្តាហ៍មុនប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទ្រព្យសម្បត្តិលោក Musk បានកើនឡើងយ៉ាងខ្លាំង ​ក្រោយពីក្រុមហ៊ុនឡានអេឡិចត្រូនិចរបស់​លោក គឺក្រុមហ៊ុន Tesla ត្រូវបានគេជ្រើសរើសឱ្យចូលរួមជាមួយផ្សារភាគ​ហ៊ុន S&P 500។

យោងតាមគេហទំព័រ Bloomberg បាន​ឱ្យដឹងថា ទ្រព្យសម្បត្តិសុទ្ធ​របស់​មហាសេដ្ឋីវ័យ ៤៩ឆ្នាំរូបនេះ បានកើនឡើងពី ៧,២ ពាន់លានដុល្លារ ទៅ ១២៧,៩ពាន់លានដុល្លារ ​ដោយសារតែកំណើនឡើងខ្លាំងបំផុត នៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla ។

គួរជម្រាបថា បច្ចុប្បន្នមានតែលោក Jeff Bezos ដែលជាស្ថាបនិកក្រុមហ៊ុន Amazon ប៉ុណ្ណោះ ដែលនៅឈរ​​នាំមុខ លោក  Musk ​គ្រងតំណែងជាអ្នកមានទ្រព្យសម្បត្តិ ច្រើនជាងគេបំផុតលើពិភពលោក៕

លោក Elon Musk
លោក Elon Musk
លោក Bill Gates
លោក Bill Gates
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T