សោកស្តាយ! អតីតជម្រើសជាតិអាហ្រ្វិកខាងត្បូងម្នាក់បានទទួលមរណភាព ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍

//s9.kh1.co/80/80c668fa5a0196f5e984b14b6c2983b1c8052b15.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

សាររំលែកទុកជាច្រើនត្រូវបានថ្លែងចំពោះកីឡាករបាល់ទាត់អាហ្រ្វិកខាងត្បូងលោក Anele Ngcongca ដែលបានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Kwazulu-Natal

អាហ្រ្វិកខាងត្បូង៖ សាររំលែកទុកជាច្រើនត្រូវបានថ្លែងចំពោះកីឡាករបាល់ទាត់អាហ្រ្វិកខាងត្បូងលោក Anele Ngcongca ដែលបានស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុង Kwazulu-Natal កាលពីព្រឹកថ្ងៃច័ន្ទក្នុងអាយុ ៣៣ ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គាត់បានទទួលមរណៈភាពបន្ទាប់ពីផ្លាស់ពីក្លិប Mamelodi Sundowns ទៅក្លិប AmaZulu ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមក្លិបទាំងពីរបានបញ្ជាក់ពីព័ត៌មានសោកនាដកម្មនេះ។

“ក្លិបបាល់ទាត់ AmaZulu និង Mamelodi Sundowns FC បានបង្ហាញភាពសោកសៅដែលបានដឹងអំពីសោកនាដកម្មរបស់អតីតកីឡាករ Bafana Bafana គឺ Anele Ngcongca ។ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះមានសេចក្តីរាយការណ៍ថាមានកីឡាករបាល់ទាត់ជនជាតិអាហ្វ្រិកខាងត្បូងម្នាក់បានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍នៅ KwaZulu ។”

ហេតុការគ្រោះថ្នាក់ចរាចរណ៍
ហេតុការគ្រោះថ្នាក់ចរាចរណ៍

សេចក្តីថ្លែងការណ៍បាននិយាយថា យើងមានការសោកស្តាយដែលបានដឹងអំពីការស្លាប់ដ៏សោកសៅរបស់កីឡាករ Anele Ngcongca ។ យើងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់កីឡាករ Ngcongca ។ ក្លិបទាំងនោះបានស្នើសុំជំនួយជាលក្ខណៈឯកជនដើម្បីជួយឱ្យក្រុមគ្រួសាររបស់គាត់មានលទ្ធភាពក្នុងអំឡុងពេលនេះ។

កីឡាករ Ngcongca គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិអាហ្វ្រិកខាងត្បូងដែលបានលេងនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ២០១០ និងរកគ្រាប់បាល់បានជាង ៥០ គ្រាប់សម្រាប់ក្រុមជម្រើសជាតិ។ ក្លឹបនៅបែលហ្ស៊ិកគឺ KRC Genk ដែលអតីតជាក្លឹបដែលគាត់បានលេង ២៧៩ ប្រកួតក៏បានផ្តល់កិត្តិយសដល់កីឡាករ Ngcongca ផងដែរ។

អតីតមិត្តរួមក្រុមរបស់គាត់នៅក្លឹប Genk Kevin De Bruyne ក៏បានផ្ញើសារចូលរួមរំលែកទុក្ខនៅលើបណ្តាញសង្គមផងដែរ។

  កីឡាករ Anele Ngcongca
  កីឡាករ Anele Ngcongca

អ្នកចាំទីឱ្យក្រុមប៊ែលហ្ស៊ិកនិង Real Madrid កីឡាករ Thibaut Courtois បានសរសេរសារលិខិតរបស់គាត់មួយ ថា "សោកស្តាយដែលបានលឺដំណឹងថាអតីតកីឡាកររបស់ក្លឹប Genkie Anele លែងនៅជាមួយយើង។ ក្នុងនាមជាកីឡាករម្នាក់ដែលមានភាពក្លៀវក្លាបំផុតដែលខ្ញុំធ្លាប់បានជួបខ្ញុំនឹងចងចាំស្នាមញញឹមរបស់អ្នក ហើយនឹងអនុវត្តផ្នត់គំនិតវិជ្ជមានរបស់អ្នក។ មិត្តសម្លាញ់ ពួកយើងនឹងនឹកអ្នកខ្លាំងណាស់។”

គួររំលឹកផងដែរថា កីឡាករ Ngcongca ត្រូវបានគេយកចិត្តទុកដាក់និងអោយតម្លៃខ្ពស់នៅក្នុងប្រទេសបែលហ្ស៊ិកដែលជាកន្លែងដែលគាត់បានចំណាយពេលមួយទសវត្សរ៍ដើម្បីប្រកបអាជីពរបស់គាត់៕

  កីឡាករ Anele Ngcongca
  កីឡាករ Anele Ngcongca
  កីឡាករ Anele Ngcongca
  កីឡាករ Anele Ngcongca

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ

Chea Vanneth
Jing Funan (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T