Felix ឈរលេខ២! តើកីឡាកររូបណាស៊ុតបានច្រើនជាងគេនៅ La Liga គិតត្រឹមសប្តាហ៍ទី១០នេះ?

//s9.kh1.co/40/40110e94ce8a9016bd08c9b49788ebaee37b417e.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធ Mikel Oyarzabal របស់ក្លិប Real Sociedad ជាប់ឈ្មោះជាកីឡាករស៊ុតបានច្រើនជាងគេនៅ La Liga គិតត្រឹមសប្តាហ៍ទី១០នេះ

អេស៉្បាញ៖ គិតត្រឹមសប្តាហ៍ទី១០នេះក្លិប Real Sociedad កំពុងតែឈរកំពូលតារាងលីកកំពូល La Liga មាន២៣ពិន្ទុ តាមពីក្រោយ៣ពិន្ទុដោយក្លិប Atletico Madrid ដែលនៅសល់២ប្រកួតក្នុងដៃ។ រីឯម្ចាស់ការពារតំណែងជើងឯក Real Madrid វិញកំពុងឈរនៅលេខ៤មាន១៧ពិន្ទុ សល់១ប្រកួតក្នុងដៃ ខណៈដែលក្លិបកំពុងដុនដាបខ្លាំង Barcelona ឈរនៅលេខ១៣មាន១១ពិន្ទុ នៅសល់២ប្រកួតក្នុងដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តារាងចំណាត់ថ្នាក់នៅ La Liga គិតត្រឹមសប្តាហ៍ទី១០
តារាងចំណាត់ថ្នាក់នៅ La Liga គិតត្រឹមសប្តាហ៍ទី១០
Mikel Oyarzabal
Mikel Oyarzabal

ដោយឡែកបើក្រឡេកមកមើលពីតារាងចំណាត់ថ្នាក់កីឡាករដែលស៊ុតបានច្រើនគ្រាប់ជាងគេវិញ យើងមើលឃើញថាខ្សែប្រយុទ្ធរបស់ក្លិប​ Real Sociedad កីឡាករ Mikel Oyarzabal រកបាន៦គ្រាប់ ក្នុងការបង្ហាញខ្លួន១០ប្រកួត តាមពីក្រោយដោយកីឡាករ João Félix​, Paco Alcácer, Luis Suárez, Gerard Moreno និង Iago Aspas ដែលរកបានម្នាក់៥គ្រាប់។ 

João Félix
João Félix
Paco Alcácer
Paco Alcácer
Luis Suárez
Luis Suárez
Gerard Moreno
Gerard Moreno
Iago Aspas 
Iago Aspas 

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង២៥រូបដែលរកបានលើសពីពីរគ្រាប់នៅក្នុងលីកកំពូល La Liga គិតត្រឹមសប្តាហ៍ទី១០នេះ៖ 

បញ្ជីឈ្មោះកីឡាករដែលស៊ុតបានច្រើនជាងគេនៅ La Liga គិតត្រឹមសប្តាហ៍ទី១០នេះ
បញ្ជីឈ្មោះកីឡាករដែលស៊ុតបានច្រើនជាងគេនៅ La Liga គិតត្រឹមសប្តាហ៍ទី១០នេះ
បញ្ជីឈ្មោះកីឡាករដែលស៊ុតបានច្រើនជាងគេនៅ La Liga គិតត្រឹមសប្តាហ៍ទី១០នេះ
បញ្ជីឈ្មោះកីឡាករដែលស៊ុតបានច្រើនជាងគេនៅ La Liga គិតត្រឹមសប្តាហ៍ទី១០នេះ

ប្រភពbbc

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T