មុនពេលចូលសិល្បៈ តារាប្រុសទាំងនេះ សុទ្ធតែមានការងារមិនណយប៉ុន្មានទេ

//s9.kh1.co/99/995038d982acea68d9e716da1becc96a484549d7.jpg
តារា & កម្សាន្ដ

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

តារាប្រុសថៃប៉ុន្មាននាក់ខាងក្រោមនេះ មិនត្រឹមតែមានទេពកោសល្យសិល្បៈដ៏ពូកែនោះទេ តាមពិតកាលពីមុនពួកគេចូលសិល្បៈ ការងាររបស់ពួកគេពីមុន សុទ្ធតែល្អៗគួរឲ្យសរសើរ។

ថៃ៖ ជាការពិតណាស់ កំពូលតារាប្រុសថៃលំដាប់ឯកទាំងប៉ុន្មាននាក់ខាងក្រោមនេះ ប្រិយមិត្តច្បាស់ជាស្គាល់ហើយថា សព្វថ្ងៃការងារសិល្បៈរបស់ពួកគេកំពុងតែទទួលបានការគាំទ្រច្រើន ព្រោះថាសមត្ថភាពក្នុងការាម្ដែងរឿងភាគនីមួយៗរបស់ពួកគេ សុទ្ធសឹងតែពូកែៗ បន់បែតបានយ៉ាងស្ទាត់ជំនាញ ពិសេសនោះគឺរូបដ៏សង្ហាគួរជាទីចាប់អារម្មណ៍របស់គេផ្ទាល់តែម្ដង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងការងារសិល្បៈជោគជ័យដូចសព្វថ្ងៃនេះផងដែរ បើងាកមកចាប់អារម្មណ៍ការងាររបស់អ្នកទាំងបួនកាលពីមិនទាន់ចូលសិល្បៈវិញ យើងឃើញថា ការងារពួកគេនីមួយៗក៏មិនអន់នោះដែរ ដោយកាលពីមុនគេសុទ្ធតែធ្លាប់ធ្វើការទៅជំនាញរៀងខ្លួន ឡូយមិនធម្មតានោះឡើយ។

តារាទាំងនោះមានដូចខាងក្រោម៖

១.Film Thanapat

កំពូលតារាសម្តែងប្រុសប្រចាំប៉ុស្ដិ៍ ONE 31 លោក Film Thanapat កាលពីមុន លោកជាអ្នកបម្រើការតាមយន្តហោះជាច្រើនឆ្នាំ ក្រោយមកក៏ប្រឡូកក្នុងវិស័យភាពយន្តក្នុងឆ្នាំ ២០១៥ ហើយក៏មានការគាំទ្រច្រើន នៅអំឡុងឆ្នាំ ២០១៨។ 

Film Thanapat
Film Thanapat

២.Sunny Suwanmethanont

Sunny ក៏ធ្លាប់ជាតន្រ្តីករផងដែរ កាលពីមុន តែក្រោយមកលោកក៏បង្ហាញខ្លួនក្នុងខ្សែភាពយន្ត ចាប់តាំងពីឆ្នាំ២០០៥។ 

Sunny Suwanmethanont
Sunny Suwanmethanont

៣.Pope Thanawat

មុនពេលក្លាយជា តារាសម្ដែងល្បីឈ្មោះដូចសព្វថ្ងៃ ពីមុន Pope ក៏ជាអ្នករចនាក្រាហ្វិច ដ៏ពូកែម្នាក់ផងដែរ។

Pope Thanawat
Pope Thanawat

៤.Pong Nawat

កាលពីមិនទាន់ចូលសិល្បៈ តារាប្រុសជើងចាស់រូបនេះ ក៏មានការងារជាអ្នកវិភាគសេដ្ឋកិច្ចម្នាក់ផងដែរ។

Pong Nawat
Pong Nawat
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T